ប្រទេសចិនហាមឃាត់ការនំាបង្កងសមុទ្រពីប្រទេសអូស្រ្តាលី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា  (០២.១១.២០)

អូស្រ្តាលី៖ ប្រទេសអូស្រ្តាលីបានបញ្ឈប់ការនំាបង្កងសមុទ្រ​ទៅកាន់ទីផ្សារដ៏ធំបំផុតរបស់ខ្លួន ក្នុងប្រទេសចិន  បន្ទាប់ពីគយ​របស់​ប្រទេសចិន បានអនុវត្តវិធានការពិនិត្យផលិតផលសមុទ្ររស់ ដែលនាំចូលក្នុងប្រទេស ។

រដ្ឋមន្រ្តីកសិកម្មរបស់ប្រទេសអូស្រ្តាលី បានថ្លែងថា លោកមានការបារម្ភ អំពីការដាក់ចេញនូវវិធានការពិនិត្យនេះ ដែលបានអនុវត្តចាប់តំាងពីថ្ងៃសុក្រទី ៣០ ខែ តុលា កន្លងមកនេះ ។

អាជ្ញាធរប្រទេសអូស្រ្តាលីបាននិយាយថា  ប្រទេសចិនបានធ្វើការពិនិត្យនេះ  ដើម្បីរកមើលថា ផលិតផល​សមុទ្រនំាចូលក្នុងប្រទេសចិន មានផ្ទុកសារធាតុរ៉ែ និងលោហ ឬទេ ។​