លោកបាយដិន ថ្កោលទោសអ្នកគំាទ្រលោកត្រំា ដែលបាននំាគ្នារំខានរថយន្តដឹកអ្នកឃោសនារបស់លោក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០២.១១.២០)

អាមេរិក៖ បេក្ខជនឈរឈ្មោះប្រធានាធិបតីអាមេរិកមកពីគណៈបក្សប្រជាធិបតេយ្យ លោក ហ្សូ បាយដិន កាលពីថ្ងៃអាទិត្យទី ០១ ខែ​វិច្ឆិកានេះ បានថ្កោលទោសអ្នកគាំទ្រលោកត្រំា ដែលបាននំាគ្នារំខាន​ក្បួនរថយន្តដឹកអ្នកឃោសនាឲ្យលោក តាមផ្លូវក្នុងរដ្ឋតិចសាស់ ។

រថយន្តដែលដឹកមន្រ្តីឃោសនារបស់គណៈបក្សប្រជាធិបតេយ្យ បានឈប់ និងផ្អាកកម្មវិធីចំនួន ពីរ ដោយលើកហេតុផលថា  មកពីមានការបារម្ភផ្នែកសុវត្ថិភាព ។

ការិយាល័យសហព័ន្ធទទួលបន្ទុកស៊ើបអង្កេត ហៅកាត់ថា អេហ្វប៊ីអាយ បាននិយាយថា  ការិយាល័យខ្លួននឹងធ្វើការស្រាវជ្រាវពីករណីរំខាននេះ ។