ករណីឆ្លងកូវីដ ១៩ នៅអឺរ៉ុបកើនឡើងមួយជាពីរ ក្នុងរយៈពេល ៥ សប្តាហ៍កន្លងមកនេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ​ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា  (០២.១១.២០)

អឺរ៉ុប៖ តាមការផ្សាយរបស់ទូរទស្សន៍បរទេសនៅថ្ងៃចន្ទ ទី ០២ ខែ វិច្ឆិកានេះ បានឲ្យដឹងថា  ករណីឆ្លងកូវីដ ១៩ នៅទូទំាងអឺរ៉ុប បានកើនឡើងមួយជាពីរ ក្នុងរយៈពេល ៥​សប្តាហ៍កន្លងមកនេះ  ធ្វើឲ្យចំនួននៃករណីឆ្លង​នៅក្នុងទ្វីបនោះ មានចំនួនជាង ១០ លានករណីហើយ ។

ជាមួយនឹងប្រជាជន ដែលមាន ១០ ភាគរយនៃប្រជាជនសកលលោក  ទ្វីបអឺរ៉ុប មានចំនួននៃករណីឆ្លងកូវីដ​១៩  ម្ភៃពីរភាគរយនៃចំនួនអ្នកឆ្លងកូវីដ ១៩ ទាំងអស់ដែលមានចំនួន ៤៦,៣ លាននាក់លើសកលលោក ។

ទ្វីបអឹរ៉ុប មាន​អ្នកស្លាប់ដោយកូវីដ១៩ ចំនួនជាង ២៦៩.០០០ នាក់ ស្មើនឹង ២៣ ភាគរយនៃចំនួនអ្នកស្លាប់​សរុបនៅលើសកលោក ដែលមានចំនួនជិត ១,២ លាននាក់ហើយ ។