សេតវិមាននិងអ្នកវិទ្យាសាស្ត្រផ្នែកវីរុសខ្វែងយោបល់គ្នាពីករណីនៃការឆ្លងកូវីដ ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០២.១១.២០)

អាមេរិក៖ ក្នុងបទសំភាសន៍មួយ ជាមួយកាសែតវ៉ាស៊ិនតោនប៉ុស្តដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី ០១ ខែ វិច្ឆិកា អ្នកវិទ្យាសាស្ត្រផ្នែកវីរុសជាន់ខ្ពស់មួយរូប គឺលោក អង់តូនី ហ្វូស៊ី  បានអំពាវនាវសុំឲ្យមានការផ្លាស់ប្តូរ​នយោបាយស្តីពីវីរុសកូវីដ១៩ ដែលអាមេរិកកំពុងជួបប្រទះ ។

អ្នកវិទ្យាសាស្ត្រផ្នែកវីរុសនោះបានថ្លែងថា បើសិនជា មិនផ្លាស់ប្តូរភ្លាម ៗ នូវការអនុវត្តនានា ទាក់ទងនឹងសុខភាពទេ  ប្រទេសអាមេរិកនឹងឈានទៅរកការខាតបង់យ៉ាងធ្ងន់ធ្ងរ ។  លោកបានបញ្ជាក់ថា ក្នុងពេលដែលមានជនជាតិអាមេរិកកាន់តែច្រើនឡើងមិនអនុវត្តវិធានការការបារសុខភាព ហើយមន្ទីរពេទ្យជាច្រើន អស់លទ្ធភាពក្នុងការទទួលអ្នកឆ្លងកូវីដ​១៩  ទំាងនេះបង្ហាញថាប្រទេសអាមេរិកកំពុងតែស្ថិតក្នុងស្ថានភាពមួយមិន​ល្អ ឡើយ ។

ប៉ុន្តែ មន្ត្រីសេតវិមានបានច្រានចោលនូវការលើកឡើងរបស់អ្នកវិទ្យសាស្ត្រនោះ ។​