ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ស្តេចយាង​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​តំបន់​បដិវត្តន៍​យ៉ាង​ជី​ង​លីង ខេត្ត​សាន​ស៊ី ប្រទេស​ចិន​

AKP ភ្នំពេញ ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០
​ក្នុងឱកាស​គង់​ស្នាក់អាស្រ័យ បំពេញ​ព្រះរាជដំណើរ​ទស្សនកិច្ច នៅ​ខេត្ត​សាន​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២០ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ បន្ត​បំពេញ​ព្រះរាជដំណើរ​ទស្សនកិច្ច នៅ​តំបន់​បដិវត្តន៍​យ៉ាង​ជី​ង​លីង ក្នុង​ទីក្រុង​យាន​អាន ខេត្ត​សាន​ស៊ី​។ អញ្ជើញ​ចូលរួម​ដង្ហែរ​ថ្វាយ​ព្រះរាជ សកម្ម​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​នាឱកាស​នោះ​មាន​សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង លោកជំទាវ ខែ​ក កែ​មាលី ស៊ី​សូ​ដា ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ឯកអគ្គរាជទូត វិសាមញ្ញ​និង​ពេញ​សមត្ថភាព របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ឯកឧត្តម ស្រី ណូរី ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​និង​ជានា​យក​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ ព្រមទាំង​មន្ត្រីជាន់ខ្ពស់​ព្រះ បរមរាជវាំង និង​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​ប្រជា​មា និ​ត​ចិន​ជាច្រើន រូប​ទៀត​។​

​ក្នុងខណៈ​ពេលដែល ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេចយាង​ដល់​តំបន់​បដិវត្តន៍​យ៉ាង​ជី​ង​លីង ទទួលបាន​នូវ​ការ​ថ្វាយព្រះពរ​ស្វាគមន៍​ប្រកបដោយ​ភាព​ខ្ពង់ខ្ពស់​កក់ក្តៅ ថ្វាយ​ចំពោះ​ព្រះរាជ​វត្តមាន​ដ៏​ថ្លៃថ្លា​នៃ​ព្រះអង្គ​ពី​សំណាក់​នាយក​ព្រមទាំង​មន្ត្រី​គ្រប់គ្រង តំបន់​បដិវត្តន៍​យ៉ាង​ជី​ង​លីង​ជាច្រើនរូប​។ តំបន់​បដិវត្តន៍​យ៉ាង​ជី​ង​លីង គឺជា​អតីត​ការិយាល័យ​របស់​គណៈកម្មាធិកា​រម​ជ្ឃិ​មក​ប្ស​កុម្មុយនីស្ត​ចិន​(CCP)​។ តំបន់​នេះ មាន​ទីតាំងនៅ​ភូមិ​យ៉ាង​ជី​ង​លីង​ដែលមាន​ចម្ងាយ​ពីរ​គីឡូម៉ែត្រ​ពី​ភាគ​ពាយ័ព្យ​នៃ​ទីក្រុង​យ៉ាន​ណាន​។ ទីនេះ​ត្រូវបាន​ជួស ជុល​ឡើងវិញ​នៅក្នុង​អំឡុង​ឆ្នាំ​១៩៥៣ និង​បាន​បើក​ជា​សាធារណៈ​ចាប់តាំងពី​ឆ្នាំ​១៩៥៩​។ ភ្ញៀវទេសចរ​អាច​មើល​សាលប្រជុំ មហា​អគារ​ការិយាល័យ​និង​វត្ថុធាតុដើម​របស់​យ៉ាង​ដូ​ដ​(​តុ​ហាសិប្ប​និ​មិ្ម​ត​ដែល​ត្រូវបាន​ធ្លាក់​ជា​កូនភ្នំ​) ដែលជា​ជម្រក​របស់​ឯកឧត្តម​ប្រធាន​ម៉ៅ ឯកឧត្តម​នាយករដ្ឋមន្ត្រី ជូ អេ​ន​ឡាយ និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ចិន​ជាច្រើនរូប​ទៀត​។ មេដឹកនាំ​ដើម​របស់​បក្ស​កុម្មុយនីស្ត​ចិន​ដទៃទៀត​ក៏ដូចជា​វត្ថុ​បុរាណ​ជាច្រើន​ដែលមាន​សារៈសំខាន់​ជា​ប្រវត្តិសាស្ត្រ​។ តំបន់​បដិវត្តន៍​យ៉ាង​ជី​ង​លីង​ត្រូវបាន​ដាក់ឱ្យ​បម្រើការ​ជាទី​ស្នាក់ការ​កណ្តាល​នៃ​បក្ស​កុម្មុយនីស្ត​ចិន​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​១៩៣៨ ដល់​ខែមីនា ឆ្នាំ​១៩៤៧​។ ក្នុងអំឡុង​ពេលនេះ​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ម​ជ្ឍឹ​ម​បក្ស​កុម្មុយនីស្ត​ចិន​បានចេញ​បញ្ជា​សង្គ្រាម​ប្រឆាំង​ជប៉ុន និង​បានចាប់ផ្តើម​បង្កើត​ចលនា​ចតុមុខ​ដែលមាន​ឈ្មោះ​ល្បី និង​យុទ្ធនាការ​ផលិតកម្ម​ទ្រង់ទ្រាយ​ធំ​។ សាល​មហោស្រព​ត្រូវបាន​សាងសង់ឡើង​ក្នុង​ឆ្នាំ​១៩៤២ ហើយ​ក្រោយមក​មហាសន្និបាត​ជាតិ​លើក​ទី​៧ នៃ​ស៊ី​ស៊ី​ភី​ត្រូវបាន​កោះប្រជុំ​នៅ ខែមេសា ឆ្នាំ​១៩៤៥ ដែលជា​ពេលវេលា​កំណត់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់ របស់​ចិន និង​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​អនាគត​របស់​ប្រទេស​ចិន​។

​ឯកឧត្តម​ប្រធាន ម៉ៅ សេទុង ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​គណៈ ក​ម្មា​ធិ កា​រម​ជ្ឍឹ​ម​បក្ស​កុម្មុយនីស្ត​ចិន​នៅក្នុង​សមាជ​នេះ​។ គាត់​បាន​និពន្ធ និង​បោះពុម្ព​អត្ថបទ​ល្បីៗ​ជាច្រើន​ដែលមាន​សារៈសំខាន់​យ៉ាងខ្លាំង​លើ​ការអភិវឌ្ឍ​របស់​បក្ស​កុម្មុយនីស្ត​ចិន ចលនា​បដិវត្តន៍​ចិន និង​អនាគត​ចិន​។ ឯកឧត្តម​ប្រធាន​ម៉ៅ ឯកឧត្តម​នាយករដ្ឋមន្ត្រី ជូ អេ​ន​ឡាយ និង​មេដឹកនាំ​ដំបូងៗ​នៃ​បក្ស​កុម្មុយនីស្ត​ចិន​មួយចំនួន​បានរស់នៅ​យ៉ាង​យ៉ាង ពី​ខែវិច្ឆិកា ឆ្នាំ​១៩៣៨ ដល់​ខែមីនា ឆ្នាំ​១៩៤៧​។ មានឱកាស​ចង់ចាំ​ជាច្រើន​ដែល​បាន​កើតឡើង ក្នុងអំឡុង​ពេលនេះ​។ ឯកឧត្តម​ប្រធាន​ម៉ៅ និង​ភរិយា​លោក Jiangqing និង​មេ​ដឹក នាំ​បក្ស​កុម្មុយនីស្ត​ចិន​ដទៃទៀត​បានរៀបចំ​ពិធីមង្គលការ​មួយ​សម្រាប់​លោក Deng Xiaopinng (​អ្នកនយោបាយ​ចិន​លេចធ្លោ​រដ្ឋបុរស​អ្នក​ទ្រឹស្តី​អ្នកការទូត និង​អ្នក​កំណែ ទម្រង់​ដែល​មេដឹកនាំ​ប្រទេស​ចិន​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ទីផ្សារ​) និង​ហ្សូ​លីន នៅ​ចំពោះមុខ​វត្ថុ ធាតុ​ដើម​របស់​យ៉ា​ដូ​ដុង​។ ឯកឧត្តម​ប្រធាន ម៉ៅ ក៏​ត្រូវបាន​សម្ភាសន៍​ដោយ​អ្នកការ​សែត​អាម៉េរិក​ឈ្មោះ អាណា​ល្វី​ស​ស្ត្រូ​ន នៅ​ខែសីហា ឆ្នាំ​១៩៤៦ នៅ​តុ​ថ្ម​នៅខាងមុខ Yaodong ដែល​គាត់​រស់នៅ​។ បន្ទាប់ពីនោះ​ឃ្លា​ដ៏​ពិ​សេសមួយ​បានធ្វើឱ្យ​ពិភពលោក​មាន​ភាព ល្បី ល្បាញ​។

​បន្ទាប់មក ក្នុង​ថ្ងៃ​ដដែល​នេះដែរ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដង្ហែ​ថ្វាយ​ព្រះរាជដំណើរ​ដោយ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​ប្រទេស​ពីរ​កម្ពុជា​-​ចិន ព្រះអង្គ​បាន​បន្ត​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ភ្នំ​បា​តា ក្នុង​ទីក្រុង​យ៉ាន​អាន​៕​ដោយ​៖ រិទ្ធី ប្រភព​៖ ទូរទស្សន៍​ជាតិ​កម្ពុជា សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​