ខេត្តសៀមរាប​ទទួលភ្ញៀវ​ទេសចរ​ប្រមាណ​ជាង​១៤​ម៉ឺន​នាក់​ក្នុងឱកាស​សម្រាក​បុណ្យអុំទូក​ឆ្នាំ​២០២០​នេះ​

AKP សៀមរាប ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០–
​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានឱ្យដឹងថា សម្រាប់​ថ្ងៃ​សម្រាក​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំ​២០២០​នេះ ខេត្តសៀមរាប​ទទួលភ្ញៀវ​ទេសចរ ដែល​មកពី​រាជធានី ខេត្ត ក្រុង ស្រុក សរុប​ប្រមាណ​ជា ១៤៧.០៧១​នាក់ ក្នុងនោះ​ភ្ញៀវ​ទេចរ​បរទេស ចំនួន​១.០៧១​នាក់ បាន​ថយចុះ​៩៣,៣៦​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩ មាន​ចំនួន ១៦.១៣៨​នាក់​។ ចំពោះ​ភ្ញៀវ​ជាតិ មាន​ប្រមាណ​ជា ១៤​ម៉ឺន​៦​ពាន់​នាក់​។

​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍ បាន​បន្តថា ភ្ញៀវទេសចរ​ទាំងនេះ បាន​ទៅ​ទស្សនា​ប្រាសាទបុរាណ​នានា​នៅក្នុង​រមណីយដ្ឋាន​អង្គរ និង​តាម​តំបន់​រមណីយដ្ឋាន តាម​សហគមន៍​នានា​ក្នុង​ខេត្តសៀមរាប មានដូចជា ឧទ្យាន​ជាតិ​ភ្នំ​គូលែន​, សហគមន៍​ព្រៃ​ទឹក​ជប់​ខ្នារ​ពោធិ៍​, សហគមន៍​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ​, សហគមន៍​ត្រាវ​កុដិ​, សហគមន៍​បឹង​ឈូក​បន្ទាយស្រី​, និង​រមណីយដ្ឋាន​ភូមិ​វប្បធម៌​កម្ពុជា ជាដើម​៕​ដោយ​៖ ឃុ​ត សៅ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​