ថ្ងៃនេះ កម្ពុជា​មិនមាន​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ហើយក៏​មិនមាន​ករណី​ជាសះស្បើយ​ដែរ​

AKP ភ្នំពេញ ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២០–

​គិត​ត្រឹម​ម៉ោង ០៧:០០​ព្រឹក ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ កម្ពុជា​មិនមាន​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី និង​មិនមាន​ករណី​ជាសះស្បើយ​នោះទេ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ដែល​ចេញផ្សាយ​នា​ព្រឹក​នេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា ចំនួន​អ្នកជំងឺ​ដែល​បានជា​សះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៨៣ នាក់ ស្មើនឹង ៩៧,២៥% ធៀប​នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វីដ​-១៩​ទាំងអស់​នៅក្នុង​ប្រទេស​សរុប ២៩១ នាក់​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ មាន​ចំនួន ០៨ នាក់ (​បុរស​ជនជាតិខ្មែរ​០៤ នាក់ ស្ត្រីជន​ជាតិខ្មែរ ០១ នាក់ បុរស​ជនជាតិ​ប៉ូឡូញ ០១​នាក់ បុរស​ជនជាតិ​បារាំង ០១ នាក់ និង​ស្ត្រី​ជនជាតិ​បារាំង ០១ នាក់​)​។​

​គួររម្លឹកថា គិត​ចាប់​ពីថ្ងៃ​រកឃើញ​ករណី​ដំបូង​កាលពីដើមឆ្នាំ​២០២០​មក កម្ពុ​ជាមាន​ចំនួន​អ្នកជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ២៩១ នាក់ ហើយ​ករណី​ភាគច្រើនបំផុត គឺជា​ករណី​នាំចូល និង​មិនមាន​ករណី​ណាមួយ​រងគ្រោះ​ដល់​អាយុជីវិត​នោះទេ​៕ ​ដោយ៖ ផែន រតនៈ​ សម្រួលផ្សាយដោយ៖ ធូ កុសល