ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការចក្ខុវិស័យកម្ពុជា ផ្តល់ស្បៀងអាហារដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកអង្គរជុំ

AKP សៀមរាប ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម វេង ហៀង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈ កម្មាធិការជាតិប្រឆាំងពលកម្មកុមារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ស៊ត់ ចន្ថា នាយកប្រតិបត្តិអង្គការចក្ខុវិស័យកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ និងសម្ភារប្រើប្រាស់មួយចំនួន ចែកជូនបងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅក្នុងសិប្បកម្មផលិតឥដ្ឋ និងចំការដំណាំកសិកម្ម ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣០០គ្រួសារ មកពី៤ឃុំ ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។
រូបថត៖ ឃុត សៅ