មន្រ្តីសង្ឃស្រុករលាប្អៀរ រួមនឹងពុទ្ធបរិស័ទជិតឆ្ងាយ ផ្តើមអង្គកឋិនទានសាមគ្គីដង្ហែចូលវត្តធម្មរតនសោភា ក្នុងឃុំស្រែថ្មី

AKP កំពង់ឆ្នាំង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០–

ព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណថ្នាក់កិត្តិយស និងជាព្រះគ្រូធម្មានុវឌ្ឍន៍ ព្រះអនុគណស្រុករលាប្អៀរ និមន្តដឹកនាំពុទ្ធបរិស័ទជិតឆ្ងាយ និងប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ត ដង្ហែអង្គកឋិនទានសាមគ្គីទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តធម្មរតនសោភា ស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។
រូបថត៖ AKP-កំពង់ឆ្នាំង