ភ្ញៀវទេសចរ​បរទេស​ដែល​មក​កម្ពុជា​នៅ​សម័យ​កូ​វីដ​១៩​ច្រើនជាងគេ​គឺ​នៅតែ​ចិន​

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ​២០២០ —

​ភ្ញៀវទេសចរ​បរទេស​ដែល​បន្ត​មក​កម្ពុជា​ទោះជា​នៅក្នុង​សម័យ​កូ​វីដ​១៩​រីក​រាលដាល​នៅលើ​ពិភពលោក​គឺមាន​១០​ជនជាតិ​សំខាន់​នៅ​ក្នុងនោះ​ច្រើនជាងគេ​គឺ​ចិន ថៃ និង វៀតណាម ។

​យោងទៅតាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា ភ្ញៀវទេសចរ​បរទេស​ដែល​នៅតែ​មក​កម្ពុជា​នៅក្នុង​ចំណោម​ភ្ញៀវទេសចរ​សរុប​១,២៤ លាន​នាក់​នៅក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២០ នេះ​គឺមាន ចិន ថៃ វៀតណាម អាមេរិក កូរ៉េខាងត្បូង អង់គ្លេស បារាំង ជប៉ុន ឡាវ និង អាល្លឺម៉ង់ ។

​យោងទៅតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បាន​ឱ្យដឹងថា ភ្ញៀវទេសចរបរទេសដែលនៅតែមកកម្ពុជានៅក្នុងចំណោមភ្ញៀវទេសចរសរុប ១,២៤ លាននាក់ នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ នេះគឺមាន ចិន ថៃ វៀតណាម អាមេរិក កូរ៉េខាងត្បូង អង់គ្លេស បារាំង ជប៉ុន ឡាវ និង អាល្លឺម៉ង់ ។

ភ្ញៀងទេសចរចិនមានចំនួន ៣០២.៨២៦ នាក់ ធ្លាក់ចុះ ៨៣,៨ ភាគរយ ថៃ ១៨៩.៤៤២ នាក់ ធ្លាក់ ចុះ ៣៤,២ភាគរយ វៀតណាម ១៨០.៧៦១ នាក់ ធ្លាក់ចុះ ៧១,៦ ភាគរយ អាមេរិក ៥៤.៦៦៦នាក់ ធ្លាក់ចុះ ៦៩,២ភាគរយ កូរ៉េខាងត្បូង ៥៤.៤១៤ នាក់ ធ្លាក់ចុះ ៧០,៩ ភាគរយ​ អង់គ្លេស ៤៤.៥៧៩នាក់ ធ្លាក់ចុះ ៥៩,៥ភាគរយ បារាំង ៤២.៥៨១នាក់ ធ្លាក់ ៧២,៨ ភាគរយ ឡាវ ៣៤.៣១៣នាក់ ធ្លាក់ចុះ ៨៦,២ភាគរយ និងអាល្លឺម៉ង់ ២៧.១៤០ នាក់ ធ្លាក់ចុះ ៥៣,៨ ភាគរយ ៕ ដោយ៖ ហេង បញ្ញា​ សម្រួលផ្សាយដោយ៖ ធូ កុសល