ឯកឧត្តម គឹម សន្តិភាព តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាំយកអំណោយចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន​ ១,១០០ គ្រួសារនៅខេត្តពោធិ៍សាត់

AKP ពោធិ៍សាត់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ —

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានផ្នែកក្រៅប្រទេស នៃយុវជនគណបក្ស​ប្រជាជនកម្ពុជាថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជន​គណបក្ស​ប្រជាជនកម្ពុជាថ្នាក់កណ្តាល រួមជាមួយក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ អញ្ជើញចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១,១០០ គ្រួសារ នៅសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ដោយមានការចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់។

រូបថត៖ AKP-ពោធិ៍សាត់