អ្នកជំនាញការរដ្ឋ និងឯកជន បើកកិច្ចប្រជុំអំពីធុរកិច្ច បង្កើតថ្មីនៅក្នុងសម័យកូវីដ១៩

AKP ភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ —

នៅថ្ងៃនេះ សហគ្រិនខ្មែរ និងក្រសួងសេដ្ឋកិច្ ចនិងហិរញ្ញវត្ ថុបានបើកកិច្ចប្រជុំមួយ ពិភាក្សាអំពីផលប៉ះពាល់ពីវិបត្តិផ្សេងៗ ក្នុងឆ្នាំ២០២០ លើធុរកិច្ចបង្កើតថ្មី (SME) និងសហគ្រាសធុនតូច មធ្យម ក្នុងវិស័យកសិកម្ម និងវិស័យផលិតអាហារ»។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមការដឹកនាំប្រជុំដោយ លោកបណ្ឌិត ឈៀង វណ្ណមុនិវណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ និងមានអ្នកចូលរួមដោយស្ថាប័នពាក់ព័ន្ធជាច្រើន ។

លោក ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចូលរួមនៅក្នុងកម្មវិធីនេះផងដែរនោះបានឱ្យដឹងថា កិច្ចប្រជុំនេះគឺជាចំណុចចាប់ផ្តើមក្នុងការយល់ដឹងពីភាគីឯកជន និងភាគីរដ្ឋ ឱ្យមានការចែករំលែកនូវបទពិសោធន៍ដែលអាចសម្រួលដល់ការសហការរវាងសហគ្រិនខ្មែរ និងដៃគូឯកជន។ មិនត្រឹមតែប៉ុណ្ណោះ វានឹងក្លាយជាវេទិកាចែករំលែកអំពីតួនាទីរបស់ SME នៅក្នុងវិស័យកសិកម្ម និងការកែច្នៃផលិតអាហារ ជាពិសេសក្នុងអំឡុងពេលឆ្នាំ២០២០ ដែលមានវិបត្តិជំងឺកូវីដ១៩ ក៏ដូចជាវិបត្តិការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ជាដើម ដើម្បីចង់ដឹងថា តើមានមតិយោបល់ និងសំណូមពរអ្វីដែលគ្រប់ភាគីពាក់ព័ន្ធសំខាន់ៗក្នុងវិស័យនេះ គិតថាអាចដោះស្រាយ ឬអាចធ្វើឱ្យប្រសើរឡើងនូវវិស័យមួយនេះ។

ឧកញ៉ា សុង សារ៉ន បានផ្តល់នូវមតិយោបល់ជាច្រើន ជូនដល់អង្គប្រជុំ ផ្អែកលើបទពិសោធន៍ដែលបានឆ្លងកាត់ នៅក្នុងវិស័យកសិកម្ម ហើយលោកនៅតែមើលឃើញនូវសក្តានុពលនៃវិស័យមួយនេះ ខណៈនៅពេលដែលវិស័យមួយនេះ បានទទួលការយកចិត្តទុកដាក់ លើការគាំទ្រ ជាពិសេសថវិកា ពីរាជរដ្ឋាភិបាល តាមរយៈសហគ្រិនខ្មែរ ក្នុងការផ្តល់ការគាំទ្រដល់ធុរកិច្ចបង្កើតថ្មី ឧទាហរណ៍ជាក់ស្តែង លោកឧកញ៉ា សាទរ និងរីករាយដែលសហគ្រិនខ្មែរ បានផ្តល់ការគាំទ្រដល់យុវជនខ្មែរ បណ្តុះបណ្តាលនិងពង្រីកនូវសមត្ថភាពរបស់ពួកគេ ដើម្បីអាចឱ្យពួកគាត់យកនូវចំណេះជំនាញរបស់ពួកគាត់ ទៅបន្ថែមនូវអ្វីដែលសហគមន៍កសិកម្មកំពុងខ្វះខាត ដូចជាផ្នែកបច្ចេកទេស ទីផ្សារ និងការគ្រប់គ្រងជាដើម៕

ដោយ ហេង បញ្ញា