កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្មរបស់បណ្ណាគារ ឈិន គ័ងបានបញ្ចប់ដោយជោគជ័យ

វិទ្យុជាតិកម្ពុជា:


កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់២០០០ដុល្លារអាមេរិកពីបណ្ណាគារ ឈិន គ័ង បានបញ្ចប់ដោយ ជោគជ័យ ដែលមានការចូលរួមប្រកួតប្រជែងពាក្យស្លោកជាង ១១,០០០ សារ ដែលភាគច្រើនគឺជាពាក្យស្លោកដ៏ល្អ ប្រកបដោយភាពច្នៃប្រឌិត មានបុគ្គលិកលក្ខណៈពិសេសនិងគំនិតផ្ទាល់ខ្លួន។
ព្រឹត្តិការណ៍នេះបានចាប់ផ្ដើមឡើងកាលពីថ្ងៃទី ១៨ ខែតុលា ហើយបានបិទបញ្ចប់នៅថ្ងៃទី២៧ខែតុលា និង បានទទួលការ ឆ្លើយតបជាវិជ្ជមានពីអ្នកនិយមលេងអ៊ីនធឺណែតនៅទូទាំងប្រទេសកម្ពុជា ខណៈកម្មវិធីប្រគល់រង្វាន់ត្រូវបានធ្វើឡើង នៅថ្ងៃ ទី២៨ខែតុលា នាពហុកីឡដ្ឋានជាតិអូឡាំពិក។


កម្មវិធីជ្រើសរើសបានអ្នកឈ្នះរង្វាន់ទលេខ១ ចំនួន 0១ រូប និងអ្នកឈ្នះ រង្វាន់ឆ្នើមចំនួន ១០ រូប។
អ្នកឈ្នះរង្វាន់លេខ១បានទៅលើឈ្មោះ Ken Sobunnan ឈ្នះរង្វាន់ជាសាច់ប្រាក់ ២០០០ ដុល្លារ សម្ភារការិយាល័យដែលមានតម្លៃស្មើនឹង ១.០០០ ដុល្លារ និង ការបញ្ចុះតម្លៃចំនួន ៣០ភាគរយ អស់មួយជីវិតនៅតាមបណ្ណាគារ ឈិន គ័ង គ្រប់សាខាទាំងអស់។
ក្រុមហ៊ុនM&G ក្នុងនាមជាផលិតករនៃសម្ភារការិយាល័យធំជាងគេមួយនៅលើពិភពលោក និង ជាអ្នកផ្គត់ផ្គង់ សម្ភារការិយាល័យ រួមបញ្ចូលគ្នានូវគុណតម្លៃច្នៃប្រឌិតនិងគុណសម្បត្តិសេវាកម្ម តែងប្តេជ្ញាធ្វើការរៀនសូត្រ និង ការបំពេញការងារកាន់តែមានភាពរីករាយនិងមានប្រសិទ្ធភាពជាងមុន។

កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ក្រោមប្រធានបទ “សម្ភារការិយាល័យក្នុងក្ដីស្រមៃ” ត្រូវបានធ្វើឡើងក្នុងបំណងយកសម្ភារការិយាល័យជាស្ពាន ដើម្បីតភ្ជាប់វប្បធម៌នៃប្រទេសទាំងពីរ ពង្រឹងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនចិននិងកម្ពុជា លើកកម្ពស់ការយល់ដឹងអំពីម៉ាក និងបង្ហាញពីចក្ខុវិស័យរបស់ក្រុមហ៊ុន M&G ក្នុងការបង្កើត “ម៉ាកសម្ភារការិយាល័យលំដាប់ពិភពលោក” ដើម្បីបម្រើអតិថិជន ឱ្យបានកាន់តែប្រសើរឡើង៕