សម្ដេចព្រះអភិសិរី សុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះរាជតំណាងព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលេីកទី១៦ នៃព្រះរាជពិធីរាជាភិសេកគ្រងព្រះបរមសិរីរាជសម្បត្តិ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០–

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ក្រាបបង្គំទូលសុំសម្ដេចព្រះអភិសិរី សុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណធម្មយុត្តិកនិកាយ នៃ ព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះរាជពិធីបុណ្យខួបលេីកទី១៦ នៃព្រះរាជពិធី រាជាភិសេក គ្រងព្រះបរមសិរីរាជសម្បត្តិ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជវរោកាលដ៏ មហា នក្ខត្តឫក្ស នេះមានការយាងដង្ហែ ដោយសម្ដេច សុីសុវត្ថិ ពង្សនារី មុនីពង្ស ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាមុឺន សព្វមុខមន្រ្ដីព្រះបរមរាជវាំង នាព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។

រូបថត៖ ព្រះបរមរាជវាំង