រកឃើញជ័យលាភី អ្នកឈ្នះរង្វាន់ ២ ០០០ ដុល្លារអាមេរិក ពីកម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្មរបស់បណ្ណាគារ ឈិន គ័ង

AKP ភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ —

កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់ ២ ០០០ ដុល្លារអាមេរិក ពីបណ្ណាគារ ឈិន គ័ង បានបញ្ចប់ជាផ្លូវការហើយនារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដែលកម្មវិធីនេះបានចាប់ផ្ដើមឡើងកាលពីថ្ងៃទី១៨ ខែតុលា ដោយបានទទួលការឆ្លើយតបជាវិជ្ជមានពីអ្នកនិយមលេងអ៊ីនធឺណែតនៅទូទាំងប្រទេសកម្ពុជា។

គិតត្រឹមម៉ោង ១២:០០ព្រឹក ថ្ងៃទី២៧ ខែតុលា កម្មវិធីទទួលបានខមមិនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសារឯកជនភ្ជាប់ជាមួយនឹងពាក្យស្លោកជាង ១១ ០០០ សារ ដែលភាគច្រើនគឺជាពាក្យស្លោកដ៏ល្អ ប្រកបដោយភាពច្នៃប្រឌិត មានបុគ្គលិកលក្ខណៈពិសេស និងគំនិតផ្ទាល់ខ្លួន។​

នៅម៉ោង២រសៀល ថ្ងៃទី២៨ ខែតុលានេះ ពិធីប្រគល់រង្វាន់នៃកម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់២ ០០០ ដុល្លារអាមេរិក ពីបណ្ណាគារ ឈិន គ័ង ត្រូវបានធ្វើឡើងនៅផ្សារអូឡាំពិក រាជធានីភ្នំពេញ។ អ្នកជំនាញដែលបានចូលរួមជាគណៈកម្មការក្នុងកម្មវិធី រួមមាន៖ លោក Feng Hui នាយកប៉ុស្តិ៍ទូរទស្សន៍ស៊ីស៊ីធីវីប្រចាំនៅកម្ពុជា និងលោក វិសាល (Visal) ដែលជាតារាល្បីក្នុងអ៊ិនធឺណែត។ កម្មវិធីបានធ្វើការជ្រើសរើសអ្នកឈ្នះរង្វាន់ទី១ ចំនួន ០១ រូប និងអ្នកឈ្នះ​រង្វាន់ឆ្នើមចំនួន ១០ រូប។

សូមបញ្ជាក់ថា ជ័យលាភីលេខ១ បានទៅលើលោក Ken Sobunnan ដោយឈ្នះរង្វាន់ជាសាច់ប្រាក់ ២ ០០០ ដុល្លារ រួមជាមួយសម្ភារការិយាល័យដែលមានតម្លៃស្មើនឹង ១ ០០០ ដុល្លារ ទៀត ព្រមទាំងការបញ្ចុះតម្លៃចំនួន ៣០% អស់មួយជីវិតនៅតាមបណ្ណាគារ ឈិន គ័ង គ្រប់សាខាទាំងអស់។

ដោយឡែកសម្រាប់រង្វាន់ឆ្នើមទាំង ១០ រូបរួមមាន លោក Ngan Chhay Bunrong លោក Phann Phally កញ្ញា Chan Pi Sey លោក Hen Vanchhay កញ្ញា Yet Sreypov កញ្ញា Orn Rany លោក Chin Sao លោក Kong Vannoeun និងកញ្ញា Ly Sreynit ហើយសម្រាប់រង្វាន់ជាសាច់ប្រាក់គឺមានចំនួន ២០០ ដុល្លារសម្រាប់ម្នាក់ និងសម្ភារការិយាល័យ ដែលមានតម្លៃស្មើនឹង១០០ ដុល្លារ។

ការយកសម្ភារការិយាល័យជាស្ពាន ដើម្បីតភ្ជាប់វប្បធម៌ នៃប្រទេសទាំងពីរ (កម្ពុជា-ចិន) M&G ក្នុងនាមជាផលិតករ នៃសម្ភារការិយាល័យធំជាងគេមួយនៅលើពិភពលោក និងជាអ្នកផ្គត់ផ្គង់សម្ភារការិយាល័យរួមបញ្ចូលគ្នានូវគុណតម្លៃច្នៃប្រឌិត និងគុណសម្បត្តិសេវាកម្ម តែងប្តេជ្ញាធ្វើឱ្យការរៀនសូត្រ និងការបំពេញការងារកាន់តែមានភាពរីករាយ និងមានប្រសិទ្ធភាពជាងមុន។

កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ក្រោមប្រធានបទ “សម្ភារការិយាល័យក្នុងក្ដីស្រមៃ” ត្រូវបានធ្វើឡើងក្នុងបំណងយកសម្ភារការិយាល័យជាស្ពាន ដើម្បីតភ្ជាប់វប្បធម៌នៃប្រទេសទាំងពីរ​ ពង្រឹងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនចិន និងកម្ពុជា លើកកម្ពស់ការយល់ដឹងអំពីម៉ាក និងបង្ហាញពីចក្ខុវិស័យរបស់ M&G ក្នុងការបង្កើត “ម៉ាកសម្ភារការិយាល័យលំដាប់ពិភពលោក” ដើម្បីបម្រើអតិថិជនឱ្យបានកាន់តែប្រសើរឡើង៕

ដោយ ផែន រតនៈ