ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៧០គ្រួសារនៅ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ បានទទួលអំណោយ របស់រាជរដ្ឋាភិបាល

AKP កំពង់ឆ្នាំង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០–

អំណោយរបស់រាជរដ្ឋាភិបាលផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ឆ្នាំង សម្រាប់ផ្តល់ជូនគ្រួសារងាយរងគ្រោះ ត្រូវបាន ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងនិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរិបណ៌ រួមដំណើរដោយលោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ឆ្នាំង និង សហការី បាននាំយកទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៧០គ្រួសារនៅឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែ តុលា ឆ្នាំ២០២០។

លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្ត បានឱ្យដឹងថា ប្រជាពលរដ្ឋមួយចំនួនតូចនៅស្រុកបរិបូណ៌ ជួបការលំបាកខ្វះខាតជីវភាព ហើយដើម្បីសម្រួលនូវការលំបាកនេះរាជរដ្ឋាភិបាល បានផ្តល់អំណោយតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត ដើម្បីជួយដល់គ្រួរសារងាយរងគ្រោះ នៃគម្រោងសុខុមាលភាពសង្គម សម្រាប់ជួយដល់ប្រជាពលរដ្ឋនៅក្នុងស្រុកបរិបូណ៏ ដល់គ្រួសារចាស់ជរា ជួបការលំបាក ស្រ្តីមេម៉ាយ និងជនពិការ ។

ឯកឧតម អម សុភា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ច
កាលលោកតែងតែបានគិតគូរ យកចិត្តទុកដាក់អំពីសុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទីទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៍ និង និន្នាការនយោបាយឡើយ។

ឯកឧត្តម បានអំពាវនាវសុំឱ្យបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់មានអនាម័យជាប់ជាប្រចាំគឺត្រូវពាក់ម៉ាស ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុលឬជែលសម្លាប់មេរោគឆ្លងផ្សេងៗ ហើយបន្តរក្សាគម្លាតឆ្ងាយពីគ្នា អនុវត្តបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលទប់ស្កាត់កុំឱ្យជំងឺកូវីដ១៩ និងជំងឺផ្សេងៗកើតមានក្នុងគ្រួសារនិងសហគមន៍របស់យើង។ សូមចូលរួមគោរពច្បាប់ និង រួមគ្នាថែរក្សាសុខសន្តិភាពឱ្យនៅគង់វង្ស។
ឯកឧត្តម អម សុភា និង មន្រ្តីក្រោមឱវាទបានផ្ដល់អំណោយជូនប្រជាពលរដ្ឋនាពេលនេះមានចំនួន៧០ គ្រួសារក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម , មី១កេស ,ទឹកត្រី១យួរនិងក្រមា១៕
ដោយ បៃ ស៊ីថុន