រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារបច្ចេកទេសជួសជុលបន្ទាន់ នូវផ្លូវក្រាល​ក្រួស​ក្រ​ហម​​មួយខ្សែប្រវែង១០ ៥៨០ម៉ែត្រនៅខេត្តកំពង់ស្ពឺ

AKP កំពង់ស្ពឺ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋ​មន្រ្ដី​​ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសនៃក្រសួងអភិ​វឌ្ឍន៍​ជ​ន​បទ​ធ្វើការជួសជុលបន្ទាន់ ផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ១០ ៥៨០ ម៉ែត្រ ត​ភ្ជា​ប់ពី​វ​ត្ត​ដំ​ណាក់ត្រាច ភូមិដំណាក់ត្រាចទៅភូមិភូមិដំបូករូង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប​ន្ទា​ន់ពីបានទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងឆ្នាំ២០២០ដើម្បី​ត​ភ្ជា​ប់ឱ្យ​ប្រ​ជា​ព​ល​រដ្ឋបានធ្វើចរាចរណ៍ឡើងវិញ។ នេះបើតាមផេកក្រសួងអភិ​វឌ្ឍន៍​ជ​ន​បទ។

ប្រភពដដែលបានឱ្យដឹងថា ក្នុងការដឹកនាំជួសជុលនៅព្រឹកថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំ​ជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះក៏បានអញ្ជើញចូលរួម ពី​ឯ​​កឧត្ដម រដ្ឋលេខា​ធិកា​រ​ប្រ​ចាំការ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអា​ជ្ញា​ធ​រ​ខេ​ត្ត​ ស្រុក​ភ្នំ​ស្រួ​ចនៃ​ខេ​ត្ត​កំ​ព​ង់​ស្ពឺ​ផងដែរ ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ណែនាំឱ្យ​ប្រធានម​ន្ទីរ​អ​ភិ​វឌ្ឍ​ន៍​ខេ​​ត្តកំពង់ស្ពឺ ចាត់ចែង និងជួសជុលជាបន្ទាន់ចំពោះកំណាត់​ផ្លូវ​ណាដែលដា​ច់ដោយ​ទឹក​ហូ​រ​ផ្ដា​ច់ ត្រូវជួសជុលតភ្ជាប់ជាបន្ទាន់ដើម្បីឱ្យប្រជាពលរដ្ឋអាចឆ្លងកាត់ និងដឹ​កកសិផ​លបា​នទា​ន់​ពេ​ល​​វេ​លា។
សូមបញ្ជាក់ថា នៅទូទាំងខេត្តកំពង់ស្ពឺ មានផ្លូវចំនួន ១០ ខ្សែ នៅក្នុងស្រុកសំរោងទង ថ្ពង ឧដុង្គ និងស្រុកភ្នំស្រួច ដែលរងផលប៉ះពាល់ ហើយផ្លូវចំនួន ៥ ខ្សែ ក្នុងស្រុ​កភ្នំស្រួ​ចរ​ងកា​រ​​ខូ​​ច​ខាតខ្លាំងជាងគេ៕

ដោយៈ គង់ សិរីរ័ត្ន, រូបថតៈ ក្រសួងអភិវឌ្ឍន៍ជនបទ