ទិន្នផលស្រូវកម្ពុជាមិនថយចុះឡើយ បើទោះបីទទួលរងការវាយប្រហារ ពីជំនន់ទឹកភ្លៀងក៏ដោយ

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប 

MC.ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង  នេសាទ បានឱ្យដឹងថា ឆ្នំាំ២០២០នេះ ផលស្រូវគិតជាមធ្យមក្នុងមួយហិកតាទទួលបានប្រមាណជិត៤តោន ដែលអាចសន្មតិថានឹងទទួលបានផលស្រូវច្រើន ហើយមិនប៉ះពាល់ដល់ការនាំចេញស្រូវអង្ករទៅកាន់ទីផ្សារអន្តរជាតិឡើយ។

ឯកឧត្តមបន្តថា ក្នុងឆ្នាំ២០២០នេះ ផ្ទៃដីកសិកម្មទូទាំងប្រទេសដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងមានប្រមាណ ជាង២៧ម៉ឺនហិកតា ប៉ុន្តែកម្ពុជាមានផ្ទៃដីដំាដុះដំណាំកសិកម្មចំនួន២,៧៩០,០០០ហិកតា ក្នុងនោះកើនឡើង១០៨% ដោយទំហំខូចខាតមានប្រមាណ៣% និងប៉ះពាល់ប្រមាណ១០%។

តាមរបាយការណ៍សព្វថ្ងៃនេះ យើងនាំអង្ករចេញបានរហូតដល់ទៅ៥៣ម៉ឺនតោន ។ 

យោងតាមសេចក្តីរាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ផ្ទៃដីកសិកម្មចំនួន១៧ រាជធានី ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា មានចំនួន២៧៧,៦០០ហិកតា ដែលបានរងផលប៉ះពាល់ដោយសារជំនន់ ទឹកភ្លៀង៕