ក្រសួងយុត្តិធម៌ និងអង្គការ Oxfam ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទទួលជំនួយឧបត្ថម្ភសម្រាប់រៀបចំឯកសារទស្សនាទានស្ដីពី ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ —

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ និងលោកស្រី Solinn Lim នាយកអង្គការ Oxfam ប្រចាំកម្ពុជា អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទទួលជំនួយឧបត្ថម្ភសម្រាប់រៀបចំឯកសារ ទស្សនាទានស្ដីពី ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌ រាជធានីភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉ា