ព្យុះទីហ្វុងម៉ូឡាវនឹងបោកបក់មកលើខេត្តក្វាងណាមប្រទេសវៀតណាម

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ​ វីកាល

ប្រភព វៀតណាមញូវ (២៨.១០.២០)

វៀតណាម៖ នៅថ្ងៃពុធទី ២៨ ខែតុលានេះព្យុះទីហ្វុងម៉ូឡាវត្រូវបានគេព្យាករណ៍ថានឹងបោកបក់មកលើភាគកណ្តាលប្រទេសវៀតណាមក្នុងខេត្តក្វាងណាម នៅពេលដែលព្យុះនេះ បានបក់បោកឆ្ពោះទៅភាគខាងលិចដោយឆ្លងកាត់សមុទ្រចិនខាងត្បូង។

រដ្ឋាភិបាលវៀតណាមកំពុងត្រៀមជម្លៀសប្រជាជនដល់ទៅ ១,២ លាននាក់នៅតំបន់ភាគកណ្តាលរបស់ប្រទេសដែលកំពុងជួបប្រទះនឹងទឹកជំនន់និងកំពុងរាលដាលយ៉ាងខ្លាំងព្រមទាំងបានសម្លាប់មនុស្សដល់ទៅ ១៣០ នាក់។

ខ្យល់បក់ខ្លាំងនិងភ្លៀងធ្លាក់ខ្លាំងអាចបណ្តាលឱ្យមានទឹកជំនន់, ការរអិលបាក់ដីនិងការរំខានដល់ការដឹកជញ្ជូន, ការធ្វើអាជីវកម្មនិងសេវាកម្មផ្សេងទៀត  នៅពេលព្យុះខិតជិតមកដល់។