ប្រធានាធិបតីហ្វីលីពីនចង់ឲ្យមានកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលស្តីពីវ៉ាក់សាំងការពារវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព Asahi Shimbun (២៨.១០.២០)

ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោឌុយតែតេបានថ្លែងកាលពីថ្មី ៗ នេះ ថា   លោកពេញចិត្តចំពោះកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល   សម្រាប់ការទិញវ៉ាក់សាំងការពារវីរុសកូវីដ១៩   ដើម្បីការពារកុំឲ្យមានអំពើពុករលួយពាក់ព័ន្ធនឹងការទិញ នេះ  ។

ប្រធានាធិបតីហ្វីលីពីនបានសង្កត់ធ្ងន់ថាទីក្រុងម៉ានីលនឹងមិនអង្វរសុំប្រទេសផ្សេងទៀតឱ្យផ្តល់ជំនួយវ៉ាក់សាំងនោះទេ។ ​  លោកបានថ្លែងថា “ខ្ញុំសូមប្រាប់អ្នករាល់គ្នាថាយើងនឹងមិនសុំគេទេគឺយើងយកប្រាក់ទិញ”  ។

សូមបញ្ជាក់ផងដែរថាប្រទេសហ្វីលីពីនដែលមានប្រជាជនជាង ១០៨ លាននាក់  ជាប្រទេសមានករណីឆ្លងវីរុសកូវីដ ១៩ យ៉ាងខ្ពស់នៅតំបន់អាស៊ី។