អង្គការសហប្រជាជាតិនៅញូវយ៉កលុបចោលការប្រជុំដោយសារវីរុសកូវីដ ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៨.១០.២០)

អាមេរិក៖ កាលពីថ្ងៃអង្គារទី ២៧ ខែតុលាអង្គការសហប្រជាជាតិបានលុបចោលការប្រជុំទាំងអស់នៅក្នុងអង្គប្រជុំរបស់ខ្លួនឯទីស្នាក់ការកណ្តាលទីក្រុងញូវយ៉ក    បន្ទាប់ពីមានមនុស្សប្រាំនាក់  តំណាងឲ្យបេសកកម្មប្រទេសនីហ្សេរីយ៉ា  បានឆ្លងវីរុសកូវីដ១៩ក្នុង ។

សូមបញ្ជាក់ឲ្យដឹងថាបន្ទាប់ពីមានដំណើរការប្រជុំតាមវីដូអូស្ទើរតែទាំងស្រុងចាប់តាំងពីទីក្រុងញូវយ៉កក្លាយជាចំណុចក្តៅនៃការឆ្លងវីរុសកូវីដ១៩ កាលពីខែមីនាមក    ពេលនេះអង្គការសហប្រជាជាតិ ដែលមាន ១៩៣ ប្រទេសជាសមាជិក  បានរៀបចំការជួបប្រជុំដោយផ្ទាល់មុខគ្នាជាថ្មីម្តងទៀតដោយមានការអនុវត្តវិធានការប្រុងប្រយ័ត្ន   ដូចជាការតម្រូវឱ្យអ្នកការទូតពាក់ម៉ាសមុខ, ការឃ្លាតឆ្ងាយពីគ្នានិងការរឹតត្បិតចំនួនមនុស្សនៅឯកិច្ចប្រជុំនីមួយ ៗ  ។