ឯកឧត្តម ឧត្តមសេនីយ៍ឯក អោក សៀង អញ្ជើញជាអធិបតីក្នុងពិធីទទួលកងកម្លាំងអាវុធហត្ថមួកខៀវ ចំនួន៧៣នាក់ ដែលបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាព នៅប្រទេសស៊ូដងខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ —

ឯកឧត្តម ឧត្តមសេនីយ៍ឯក អោក សៀង អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាង នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អញ្ជើញជាអធិបតីក្នុងពិធីទទួលកងកម្លាំងអាវុធហត្ថមួកខៀវ កងរាជអាវុធហត្ថមួកខៀវកម្ពុជា លេខ៨៦១ ចំនួន៧៣នាក់ ក្នុងនោះមាននារី១២នាក់ ដែលបាន វិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នាល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីបញ្ចប់បេសកកម្ម មនុស្សធម៌រក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដងខាងត្បូង ។

រូបថត៖ ខឹម សុវណ្ណារ៉ា