ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់លើ “សេចក្តីព្រាងរបាយកា​រណ៍​ស្ថា​ន​​ភាពបរិស្ថានជាតិ លើកទី៤”

AKP​ ភំ្នពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០–

ថ្នាក់ដឹកនាំ មន្រ្តីជំនាញក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ សកលវិទ្យាល័យ អង្គការជាតិ និងអន្តរជាតិ ដែលទទួល​បន្ទុ​ក​ការងារទាក់ទងនឹងបរិស្ថាន និងធនធានធម្មជាតិ បានជួបជុំគ្នាក្នុងសិក្ខា​សាលា​ពិគ្រោះ​យោ​ប​ល់​បញ្ចប់លើសេចក្តីព្រាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ លើក​ទី៤​នៅ​ស​ណ្ឋា​គា​រ​កាំ​បូ​ឌី​យ៉ា​ណា នាព្រឹកថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងទី២៧ ខែតុ​លា​ ឆ្នាំ២០២០ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និ​ង​ព័​ត៌​មានបរិស្ថាន ក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់ក្រុមការងារ ភាគីពា​ក់ព័ន្ធទាំងអស់ ដែ​លជាកត្តាជំរុញឱ្យរបាយការណ៍កាន់តែមានភាពសម្បូរបែបទៅដោយព័ត៌មាន ងាយស្រួ​ល​ដ​ល់ការវិភាគស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និ​ង​ជឿ​ទុ​ក​ចិ​ត្ត​បា​ន​។
ឯកឧត្តម បានឱ្យដឹងថា របាយការណ៍នេះជាលើកទី៤ក៏ពិតមែន ប៉ុន្តែ​ជា​លើ​ក​ទី​១​ហើ​យ ដែលយើងបានធ្វើជាលក្ខណៈអន្តរជាតិ ព្រោះយើងមានទីប្រឹក្សាជាតិ និងអន្តរជាតិ ចូ​ល​រួ​ម​ប​​ង្កើតជារបាយការណ៍ ដែលអាចប្រើប្រាស់ជាអន្តរជាតិ។ ឯកឧត្តម សង្ឃឹមទៀតថា ប​ន្ទា​ប់​ពី​រ​បា​យការណ៍នេះផ្សាយចេញទៅ ស្ថានប័នពាក់ព័ន្ធ អង្គការដៃគូ ប្រើ​ប្រាស់​នូវ​ទិ​ន្ន​ន័​យ​នេះ​ជា​គោ​ល ដើម្បីចៀសវាងនូវការប្រើប្រាស់ទិន្នន័យផ្សេងៗគ្នា។ ជាមួយគ្នានេះដែរ របា​យ​កា​រ​ណ៍​នេះ​ នឹងធ្វើការបោះពុម្ពផ្សាយជាពីរភាសា គឺភាសាខ្មែរ និងអង់គ្លេសផងដែរ។
អញ្ជើញជាអធិបតីបើកសិក្ខាសាលា ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្ន​កនាំ​ពា​ក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ពាក់ព័ន្ធនឹងរបាយការណ៍ពិគ្រោះយោបល់បញ្ចប់លើ “សេ​ចក្តីព្រាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៤” ពិតជា​មានសារៈសំខា​ន់ស​ម្រាប់​ប្រ​ទេ​សកម្ពុជា ហើយរបាយការណ៍នេះ ទោះបីជាក្រសួងបរិស្ថានបានរៀបចំ និងស​ម្រប​ស​ម្រួ​ល ប៉ុ​ន្តែ​ផលប្រយោជន៍ គឺសម្រាប់ប្រជាជនកម្ពុជាទាំងមូល សម្រាប់ក្រសួង ស្ថាប័ន អង្គកា​រ​ស​ង្គ​ម​​ស៊ីវិលជាតិ អន្តរជាតិ ទាំងអស់ប្រើប្រាស់ ដើម្បីយើងអាចមា​នទិន្នន័​យរួ​ម​មួយក្នុ​ងកា​រប្រើ​ប្រា​ស់​។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តឱ្យដឹងទៀតថា បរិស្ថាន គឺជាការងារពហុវិស័យ និ​ង​ព​ហុ​​ជំនាញ ដែលក្នុងន័យនេះ តម្រូវឱ្យមានការចូលរួមផ្តល់គំនិតយោបល់មតិ ក៏ដូចជា កា​រចែ​ក​រំ​លែកទិន្នន័យ ព័ត៌មានគ្នាសម្រាប់ការកសាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ។ ឯឧត្ត​ម​បា​​នបន្ថែមថា «ការកសាងរបាយការណ៍ស្ថានភាពបរិស្ថានជាតិ គឺជាការចងក្រង ប្រ​មូ​ល​ផ្តុំ​នូ​វ​ឯ​កសារ ទិន្នន័យគោល និងព័ត៌មានបែបវិទ្យាសាស្រ្តអំពីបរិស្ថាន និងធនធានធម្មជាតិ ស​ម្រា​ប់​​អ្ន​ករៀបចំគោលនយោបាយ អ្នកធ្វើផែនការ អ្នកគ្រប់គ្រង អ្នកសិក្សាស្រាវជ្រាវ វិនិយោគិន អ​ង្គ​ការជាតិ និងអន្តរជាតិ ប្រើប្រាស់ជាមូលដ្ឋាន ដើម្បីសម្រេ​ចបានទៅ​តាម​គោល​បំណ​ង​រៀ​ង​ៗ​ខ្លួ​ន តួយ៉ាងដូចជា ការធ្វើសេចក្តីសម្រេចការអភិវឌ្ឍប្រកបដោយចីរភាព ស្របតា​មក​ម្មវិ​ធីន​យោ​បាយជាតិ ការបង្កើនចំណេះដឹងបញ្ញាញាណក្នុងវិស័យបរិស្ថាន»។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានបញ្ចប់ក្នុងការរៀបចំរបា​យការណ៍ស្ថាន​ភាព​បរិ​ស្ថា​ន​ជាតិនេះ និងបានអនុវត្តន៍ការងារនេះ ចំនួន៣លើករួចមកហើយ។ អគ្គនាយ​កដ្ឋា​ន​ចំ​ណេះ​ដឹ​ង និងព័ត៌មានបរិស្ថាន បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា និងអ​ង្គ​កា​រស្បៀង អាហារ និងកសិកម្មសហប្រជាជាតិប្រចាំកម្ពុជា ក្នុងការ​រៀបចំកសាង​របាយកា​រណ៍​ស្ថានភាពបរិស្ថាន ជាតិលើកទី៤។ របាយការ​ណ៍នេះមានរួម​បញ្ចូលនូ​វប្រ​ធា​នបទ​សំខា​ន់​ៗ​ចំនួន៧គឺ គុណភាពខ្យល់ ការប្រែប្រួលអាកាសធាតុ ជីវចម្រុះ (ព្រៃឈើ និងសត្វព្រៃ) ទឹក​សា​ប ដី (ការប្រើប្រាស់ដី និងគុណភាពដី) សំណល់ (សំណល់រឹង និងសំណល់រាវ) និងសុ​វ​ត្ថិ​ភា​ពចំណីអាហារ។

នៅក្នុងសិក្ខាសាលានេះដែរ ក៏មានវាគ្មិនកិត្តិយ និងអ្នកជំនាញ ធ្វើការប​ង្ហាញលើប្រ​ធាន​បទសំខាន់ៗទាក់ទងនឹងប្រធានបទនៃរបាយការណ៍បរិស្ថានមានដូចជា៖ បទប​ង្ហាញស្តីពី​គុណ​ភាពខ្យល់, បទបង្ហាញស្តីពីការប្រែប្រួលអាកាសធាតុ, បទបង្ហាញស្តីពីទឹក, បទបង្ហា​ញស្តី​ពី​ធនធានដី និងគុណភាពដី, បទបង្ហាញស្តីពីជីវៈចម្រុះ, បទបង្ហាញស្តីពីសំណល់ និងប​ទបង្ហា​ញ​ស្តីពីសុវត្ថិភាពចំណីអាហារនៅកម្ពុជា៕

ដោយៈ គង់ សិរីរ័ត្ន, រូបថតៈ​រូបថតៈក្រសួងប​រិ​ស្ថា​ន