វេជ្ជបណ្ឌិតបារាំងព្រមានថាប្រទេសបារំាងនឹងមិនអាចគ្រប់គ្រងវីរុសកូវីដ១៩ បានឡើយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព អេភី (២៧.១០.២០)

វេជ្ជបណ្ឌិតបារាំងមួយរូប បានព្រមានថាប្រទេសបារំាងនឹងមិនអាចគ្រប់គ្រង​ការរីករាលដាលនៃវីរុសកូវីដ១៩ បានឡើយ  ។  លោកគ្រូពេទ្យនោះ បានថ្លែងព្រមាន   មួយថ្ងៃបន្ទាប់ពីអាជ្ញាធរសុខាភិបាលបានរាយការណ៍ថាមានករណីឆ្លងវីរុសថ្មីចំនួនជាង ៥២.០០០ នាក់។

លោកវេជ្ជបណ្ឌិតដែលជាប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រ   បានផ្តល់ជាយោបល់មួយចំនួនដល់រដ្ឋាភិបាលបារាំងអំពីវីរុសនេះ     ដោយនិយាយថាប្រទេសបារាំងកំពុងស្ថិតក្នុងស្ថានភាពមួយ  ដ៏លំបាកនិងធ្ងន់ធ្ងរ​

ចំពោះប្រជាជាតិ​ផ្សេងទៀតនៅទូទាំងទ្វីបអ៊ឺរ៉ុបក៏អនុម័តការរឹតបន្តឹងកាន់តែខ្លាំងឡើងដើម្បីព្យាយាមបន្ថយអត្រាការឆ្លងថ្មីនេះ។