រលកឆ្លងថ្មីនៃវីរុសកូវីដ ១៩ បានវាយលុកពាសពេញសហរដ្ឋអាមេរិកនិងអឺរ៉ុបនៅពេលរដូវរងារចូលមកដល់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៧.១០.២០)

សហរដ្ឋអាមេរិក, រុស្ស៊ី, បារាំងនិងបណ្តាប្រទេសជាច្រើនទៀតកំពុងជួបនូវការកើនឡើងនៃការឆ្លងវីរុសកូវីដ១៩     ដែលជារលកឆ្លងថ្មី  ដោយសាររដូវរងារបានចូលមកដល់​ ត្រូវបង្ខំឲ្យប្រទេសមួយចំនួនដាក់វិធានការតឹងរឹងថ្មី ។

ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំដែលកំពុងធ្វើការប្រកួតប្រជែងដណ្តើមសន្លឹកឆ្នោតដ៏តានតឹង ​ជាថ្មីម្តងទៀតបានរិះគន់​របាយការណ៍នានា   ដែលថាការឆ្លងវីរុសកូវីដ១៩  កំពុងកើនឡើងយ៉ាងខ្លាំង។

រដ្ឋាភិបាលនៅតាមប្រទេសមួយចំនួន បានសម្តែងការអស់សង្ឃឹមក្នុងការប្រើប្រាស់វិធានការនានាដើម្បីចៀសវាងការបិទប្រទេស ដែលត្រូវបានអនុវត្តតំាង​ពីដើមឆ្នាំ និងដែលធ្វើឲ្យសេដ្ឋកិច្ច​របស់ប្រទេសក៏ត្រូវខាតបង់ យ៉ាងធ្ងន់ធ្ងរ  ដែរ ។