មានការដាច់ចរន្តអគ្គិសនីនិងការជម្លៀសមនុស្សនៅទូទាំងរដ្ឋកាលីហ្វ័រញ៉ាខណៈមានការគំរាមកំហែងពីភ្លើងឆេះព្រៃ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៧.១០.២០)

អាមេរិក៖ ភ្លើងឆេះព្រៃដែលរាលដាលយ៉ាងលឿនបានបង្កឱ្យមានការជម្លៀសមនុស្សជាង ៦០.០០០ នាក់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងកាលពីថ្ងៃទី ២៦ ខែតុលានេះ  ។

ទន្ទឹមនឹងនេះមនុស្សរាប់ពាន់នាក់ផ្សេងទៀតនៅទូទាំងរដ្ឋត្រូវស៊ូទ្រាំនឹងការផ្តាច់ចរន្តអគ្គិសនីរយៈពេលពីរថ្ងៃជាប់ៗគ្នាដោយសារតែហានិភ័យនៃអគ្គិភ័យអាចនឹងកើនឡើងខ្ពស់ពីខ្យល់បក់ខ្លាំង។

សូមបញ្ជាក់ផងដែរថាផ្ទៃដីជាង ១,៦ លានហិកតាត្រូវបានឆាបឆេះតាំងពីដើមឆ្នាំនេះរួមនឹងផ្ទះរាប់ពាន់ខ្នងត្រូវបានបំផ្លាញ   ហើយមនុស្ស ៣១ នាក់បានបាត់បង់ជីវិត។