ឯកឧត្តម គន់ គីម នាំយក​អំណោយ​របស់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ស្រុក​អន្លង់វែង​

AKP ឧ​ត្ត​រ​មានជ័យ ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ —
​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ នៅ​រសៀល​ថ្ងៃ​៩​កើត ខែ​ក​ក្តិ​ក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី​២៥ ខែតុលា ឆ្នាំ​២០២០ បាន​បន្ដ​នាំយក​អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មក​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន ៦២១​គ្រួសារ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​
​ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​ឯកឧត្តម ស៊ី ប្រា​សិទ្ធិ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ រួមទាំង​លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​បរិវេណ​សាលាបឋមសិក្សា​ទួល​ស្វាយ ស្ថិតនៅ​ភូមិ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

​លោក ហាំង ម៉េង អភិបាលស្រុក​អន្លង់វែង បានឱ្យដឹងថា ក្នុងស្រុក​អន្លង់វែង រង​ផលប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​មាន​ចំនួន​០៤​ឃុំ គឺ​ឃុំ​ត្រពាំង​តាវ ឃុំ​អន្លង់វែង ឃុំ​ថ្លា​ត និង ឃុំ​លំ​ទង ក្នុងនោះ​ខូចខាត លិច​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៩២៩​គ្រួសារ លិច​ផ្លូវ​ចំនួន ២៥​ខ្សែ លិច​ស្រូវ ចំនួន​៧០៣​ហិកតា (​ខូចខាត​ទាំងស្រុង ចំនួន​៤៥១​ហិកតា​) លិច​ដំណាំ​ក​សិ​-​ឧស្សាហកម្ម ចំនួន​៦១១​ហិកតា លិច​ដំណាំ​រួមផ្សំ ចំនួន​៣៦៤​ហិកតា ។​
​ឯកឧត្តម គន់ គីម បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន និង​ស​ម្តេ ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​អន្លង់វែង​ផងដែរ ។

​ឯកឧត្តម​បន្តថា ប៉ុន្មាន​ថ្ងៃនេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បាន​ចុះ​ជួប​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​ជូន​ប្រជាពលរដ្ឋ ចំនួន ៤​ម៉ឺន​គ្រួសារ នៅ​ខេត្តបន្ទាយមានជ័យ ។​
​ឯកឧត្តម ក៏បាន​ថ្លែងអំណរគុណ ចំពោះ​ប្រជាពលរដ្ឋ​ស្រុក​អន្លង់វែង ដែល​តែងតែ​បោះឆ្នោត​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សុំឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​បោះឆ្នោត​គាំទ្រ​ស​ម្តេ ច​តេ​ជោ ហ៊ុន សែន ជា​បន្តទៀត ពោល​គាំទ្រ​សម្តេច​តេ​ជោ គឺ​គាំទ្រ​សន្តិភាព និង​ការអភិវឌ្ឍ​ជាតិ ។ អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​ត្រូវបាន​ចែកជូន​ប្រជាពលរដ្ឋ​ទាំង ៦២១​គ្រួសារ ដោយ​ក្នុង​១​គ្រួសារៗ ទទួលបាន អង្ករ​២៥​គីឡូក្រាម មី​ជាតិ​១​កេស ទឹកត្រី​១​យួរ និង​ទឹកបរិសុទ្ធ​១​កេស ៕ ដោយ​៖ ទិ​ត ស្រ៊​