លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងក្រុមការងារបន្តនាំយកអំណោយ មនុស្សធម៌របស់សាខាកាកបាទ ក្រហម កម្ពុជាខេត្ត ចែកជូន ដល់ ប្រជាពលរដ្ឋ រងគ្រោះដោយសារ ជំនន់ទឹកភ្លៀងនៅក្រុងស្វាយរៀង

AKP ស្វាយរៀង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០–

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មាធិការសាខា បានបន្តនាំយកអំណោយ មនុស្សធម៌របស់សាខា រួមនឹងសមាគមនារីដើម្បីអភិវឌ្ឍន៍ខេត្ត ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៥២គ្រួសារ មកពីសង្កាត់ ស្វាយរៀង សង្កាត់ពោធិ៍តាហោ និងសង្កាត់គយត្របែក ក្រុងស្វាយរៀង នាថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០។រូបថត÷ AKP-ស្វាយរៀង