អភិបាលខេត្តកំពង់ស្ពឺ និងតំណាងយុវសភាពាណិជ្ជករអន្តរជាតិកម្ពុជា(jcl cambodia) អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្រុងច្បារមន

AKP កំពង់ស្ពឺ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងតំណាងយុវសភាពាណិជ្ជករអន្តរជាតិកម្ពុជា(jcl cambodia) បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធ៍ម ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន៧០០គ្រួសារ ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៦ ខែតុលាឆ្នាំ២០២០។
រូបថត៖ លឹម សាន្ត