ក្រសួងបរិស្ថាន សហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា (WCS) រៀបចំធ្វើសន្និសីទសារព័ត៌មានស្តីពី “ស្ថានភាពនៃប្រភេទសត្វព្រៃសំខាន់ៗក្នុងដែនជម្រកសត្វព្រៃកែវសីមា ២០១០-២០២០”

AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ដោយមានការ​ចូលរួមពីឯកឧត្តម គឹម ណុង អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ និងលោក កែន សេរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងមន្ត្រីជំនាញ បានធ្វើសន្និសីទសាព័ត៌មានស្តីពី “ស្ថានភាពនៃប្រភេទសត្វព្រៃសំខាន់ៗក្នុងដែនជម្រកសត្វព្រៃកែវសីមា ២០១០-២០២០” ដែលសហការ​រៀបចំដោយ ក្រសួងបរិស្ថានជាមួយអង្គការ WCS នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការ​ក្រសួងបរិស្ថាន។

រូបថត៖ ឡាញ់ វិសាល