ប្រធានាធិបតីទួរគីផ្គើនឲ្យអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសលោក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព អេភី (២៦.១០.២០)

ទួរគី៖ ប្រធានាធិបតីទួរគីលោក រីយីប តាយអ៊ីប អេទួកានបានផ្គើន​សហរដ្ឋអាមេរិកឱ្យដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរបស់លោក    ស្របពេលដែលលោកក៏បានធ្វើការវាយប្រហារជាពាក្យសម្តីជាលើកទី ២ ទៅលើប្រធានាធិបតីបារាំងផងដែរ   ។

លោកប្រធានាធិបតីទួរគីបានផ្តំាលោកម៉ាក្រុង ឲ្យទៅ​ព្យាបាលសុខភាពផ្លូវចិត្តដោយសារតែទស្សនៈរបស់លោកលើសាសនាអ៊ីស្លាម  ។

លោកប្រធានាធិបតីទួរគីនិយាយថាបើចង់ដាក់ទណ្ឌកម្មអ្វីក៏ដោយដាក់មកកុំបង្អង់ពេល ដោយលោកបានសំដៅទៅលើការព្រមានរបស់សហរដ្ឋអាមេរិកលើប្រទេសទួរគីកុំឲ្យចូលរួមគាំទ្រប្រទេសអាស៊ែបៃហ្សង់ប្រឆាំងនឹងកងកម្លាំងជនជាតិអាមេនី  ។