នាយករដ្ឋមន្រ្តីប៉ាគីស្ថានសុំនាយកប្រតិបត្តិហ្វេសប៊ុកឲ្យរារំាងការបង្ហោះខ្លឹមសារធ្វើឲ្យខ្លាចជនជាតិអ៊ីស្លាម

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានេលញូវអាស៊ី (២៦.១០.២០)

ប៉ាគីស្ថាន៖ រដ្ឋាភិបាលប៉ាគីស្ថានបានឲ្យដឹងថាលោកនាយករដ្ឋមន្រ្តីរបស់ប្រទេសប៉ាគីស្ថានបានសរសេរលិខិតមួយទៅកាន់នាយកប្រតិបត្តិហ្វេសប៊ុក    ដើម្បីស្វែងរកការសហការរបស់ក្រុមហ៊ុនក្នុងការទប់ស្កាត់ការបង្ហោះខ្លឹមសារណាមួយដែលធ្វើឲ្យខ្លាចជនជាតិអ៊ីស្លាមនៅលើគេហទំព័រ  ។

នៅក្នុងលិខិតនោះនាយករដ្ឋមន្រ្តីប៉ាគីស្ថានបាននិយាយថាការកើនឡើងនូវការខ្លាចជនជាតិអ៊ីស្លាមកំពុងលើកទឹកចិត្តដល់ភាពជ្រុលនិយមនិងអំពើហឹង្សានៅទូទាំងពិភពលោកជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជាហ្វេសប៊ុកជាដើម។

នៅក្នុងលិខិតរបស់លោកក៏បានបញ្ជាក់អំពីស្ថានភាពនៅប្រទេសបារាំងដែលលោកបាននិយាយថាជាកន្លែងដែលសាសនាអ៊ីស្លាមត្រូវបានបង្ហាញថាផ្សារភ្ជាប់ជាមួយនឹងអំពើភេរវកម្ម។