ការពិនិត្យរាងកាយស្ត្រីធ្វើឡើងដោយប្រទេសកាតាបានធ្វើឲ្យប្រទេសអូស្រ្តាលីមានការមិនពេញចិត្ត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៦.១០.២០)

កាតា៖ អ្នកដំណើរស្រ្តីទាំងអស់ដែលហោះហើរពីប្រទេសកាតាត្រូវបានពិនិត្យឆែកឆេរាងកាយបន្ទាប់ពីមានទារកមិនគ្រប់ខែម្នាក់ត្រូវបានគេរកឃើញត្រូវបោះបង់ចោលនៅក្នុងបន្ទប់ទឹកឯអាកាសយានដ្ឋាន។

ភ្នាក់ងារសន្តិសុខបាននាំស្ត្រីទាំងនោះដែល​មានទាំងជនជាតិអូស្រ្តាលីផងចេញពីយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិដូហាទៅកាន់រថយន្តសង្គ្រោះបន្ទាន់    ដើម្បីស្វែងរកក្រែងមានស្រ្តីជាអ្នកដំណើរណាម្នាក់​​ទើបនឹងកើតកូនរួច   ។

អ្នកនាំពាក្យរដ្ឋាភិបាលអូស្ត្រាលីបាននិយាយថាប្រទេសអូស្ត្រាលីមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទង្វើដែលមិនអាចទទួលយកបានចំពោះអ្នកដំណើរជាស្រ្តីទាំងនោះ។