ប្រធានអង្គការសុខភាពពិភពលោកមិនគំាទ្រនយោបាយជាតិនិយមក្នុងការប្រើប្រាស់វ៉ាក់សាំងកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៦.១០.២០)

ប្រធានអង្គការសុខភាពពិភពលោក ​នៅថ្ងៃអាទិត្យ ទី ២៥   ខែតុលានេះបានអំពាវនាវឱ្យមានសាមគ្គីភាពជាសកលក្នុងការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩នៅពេលអនាគតស្របពេលចំនួនករណីឆ្លងបានកើនឡើងជាខ្លាំងទូទាំងពិភពលោក។

នៅក្នុងសុន្ទរកថាតាមវីដេអូមួយនៅក្នុងការបើកកិច្ចប្រជុំកំពូលសុខភាពពិភពលោករយៈពេល ៣ ថ្ងៃនៅទីក្រុងប៊ែរឡាំង ប្រធានអង្គការសុខភាពពិភពលោកបាននិយាយថាវិធីតែមួយគត់ដើម្បីយកឈ្នះវីរុសរាតត្បាតនេះគឺត្រូវធ្វើការរួមគ្នាហើយធ្វើឱ្យប្រាកដថាបណ្តាប្រទេសក្រីក្រមានសិទ្ធិទទួលបានវ៉ាក់សាំងដូចគ្នា។

លោកបានបញ្ជាក់យ៉ាងច្បាស់ថាការអនុវត្តនយោបាយជាតិនិយមក្នុងការប្រើប្រាស់​វ៉ាក់សាំងនេះ   ​នឹងកាន់តែធ្វើឲ្យ​ការឆ្លងរាតត្បាតកាន់តែអូសបន្លាយពេលយូរឡើងថែមទៀត  ។