កម្ពុជាបន្តបញ្ជូនកងទ័ពមួកខៀវ៧៣នាក់ ចូលរួមបំពេញបេសកកម្មមនុស្សធម៌នៅប្រទេសស៊ូដង់ខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ —

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម អញ្ជើញជាអធិបតីក្នុង ពិធីជូនដំណើរកងទ័ពមួកខៀវ​៧៣នាក់ ដែលជាកងរាជអាវុធ​ហត្ថលេខ១៨៦ ក្នុងនោះមានស្ត្រីចំនួន២៨នាក់ ចូលរួមបំពេញ​បេសកកម្មមនុស្សធម៌ នៅប្រទេសស៊ូដង់ខាងត្បូង ជំនួសអ្នកដែលត្រូវបញ្ចប់បេសកកម្ម ហើយគ្រោង​នឹងវិលត្រឡប់មកមាតុភូមិវិញនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ដោយមានការអញ្ជើញ​ចូលរួមពីថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួន នៅព្រលានយន្តហោះ VIP នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។

រូបថត៖ ខឹម សុវណ្ណារ៉ា