ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន អញ្ជើញជាអធិបតី បិទការប្រកួតកីឡាការ៉ាតេជ្រើសរើស​ជើងឯក​ថ្នាក់ជាតិប្រចាំឆ្នាំ២០២០

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា អញ្ជើញជាអធិបតី បិទការប្រកួតកីឡាការ៉ាតេជ្រើសរើសជើង ឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលប្រារព្ធធ្វើនៅមជ្ឈមណ្ឌលជាតិហ្វឹកហាត់កីឡាការ៉ាតេ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ដែលការប្រកួតនេះ មានប្រតិភូ កីឡាករ កីឡាការិនី ចំនួន២៣៦នាក់មកពី២៣ក្លិប ដែលវិញ្ញាសាដាក់ ឲ្យប្រកួតមានចំនួន៣៦ មានវិញ្ញាសាគោលធំៗ ដូចជាផ្នែកកាតា ឯកត្តជន កាតាក្រម ប្រយុទ្ធឯកត្តជន ប្រយុទ្ធក្រុម ហើយនៅថ្ងៃបិទការប្រកួតនេះដែរគណៈកម្មការបច្ចេកទេស បានសម្រិតសម្រាំងបានម្ចាស់ ជ័យលាភីលើគ្រប់វិញ្ញាសាទាំងអស់។

រូបថត៖ ខឹម សុវណ្ណារ៉ា