ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅក្នុងស្រុកពួកចំនួន៥៦៥គ្រួសារបន្ថែមទៀត ទទួលអំណោយពីព្រះមហាក្សត្រ និងសម្តេចម៉ែ

AKP សៀមរាប ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួល​បន្ទុកកិច្ចការ​ទូទៅ​អមក្រសួង​ព្រះបរមរាជវាំង ជាព្រះរាជតំណាង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច​ព្រះបរមនាថព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា​ជាតិ​ខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្រុមការងារ អញ្ជើញចុះពិនិត្យស្ថានភាពប្រជារាស្រ្ត និងបន្ត​នាំ​យកព្រះរាជអំណោយចែកជូនប្រជារាស្រ្ត ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៥៦៥គ្រួសារ​​ ស្ថិតនៅក្នុងឃុំសរសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។

រូបថត៖ សោម ឬទ្ធី