រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​៖​ការប្រឡងប្រណាំង​អង្គភាព​គំរូ​នាំឱ្យ​ការងារ​ល្អ​ដែល​ជួយ​បម្រើ​ដល់​ប្រទេសជាតិ​

AKP ភ្នំពេញ ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០–​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ឯកឧត្តម សាយ សំ​អាល់ បាន​ថ្លែងថា ការប្រឡងប្រណាំង​ស្ថាប័ន​គំរូ​ប្រចាំ​ក្រសួងបរិស្ថាន​មិន​ត្រឹមតែ​ជួយ​បង្កើន​សមត្ថភាព​ដល់​ម​ន្ត្រី​ប្រចាំ​តាម​អង្គភាព​ទេ​ប៉ុន្តែ​វា​ក៏​ជា​ផ្នែក​មួយ​សំខាន់​ដែល​ជួយ​ឱ្យ​កិច្ចការងារ​រីកចម្រើន​ដែល​បម្រើ​ដល់​ប្រទេសជាតិ​ថែមទៀត​។​
​ការ​មានប្រសាសន៍​របស់ ឯកឧត្តម សាយ សំ​អាល់ បែបនេះ​ធ្វើឡើង​ក្នុងពេលដែល​ឯកឧត្តម​អញ្ជើញ​ជា​អធិបតីភាព​ក្នុងការ​ប្រកាស​ជ័យលាភី​នៃ​អង្គភាព​គំរូ​ក្នុង​វិស័យ​បរិស្ថាន​ប្រចាំឆ្នាំ​២០២០
​នៅ​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០២០​នា​ទីស្តីការ​ក្រសួងបរិស្ថាន​។​

​មានប្រសាសន៍​ក្នុង​ពិធី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកឡើងថា ក្នុងការ​បង្កើន​សមត្ថ​ភាព​មន្ត្រី​និង​ពិសេស​ការរៀបចំ​ឱ្យមាន​ការប្រឡងប្រណាំង​តាម​អង្គភាព​បានធ្វើឱ្យ​កិច្ចការងារ​ជាច្រើន​បាន​សន្ទុះ​និង​ផ្លែផ្កា​គួរកត់សម្គាល់​។​ជាមួយគ្នា​វា​ក៏​ជា​ផ្នែក​សំខាន់​ក្នុងការ​ជំរុញ​លើ​សមត្ថភាព និង​ប្រសិទ្ធភាព​ការងារ​កាន់តែ​ល្អប្រសើរ​ឡើង​។​

​ក្នុង​ពិធី​នេះដែរ ឯកឧត្តម​សាយ​សំ​អាល់​បាន​ជំរុញ​ដល់​មន្ត្រី​តាម​ស្ថាប័ន​នីមួយៗ​ត្រូវខិតខំ​បំពេញការងារ​និង​បម្រើ​ដល់​កិច្ចការងារ​សង្គម ប្រជាពលរដ្ឋ​និង​ពិសេស​ជួយ​លើកស្ទួយ​ប្រទេសជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​
​បញ្ជាក់​ក្នុង​ពិធី​នេះដែរ ឯកឧត្តម ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងបរិស្ថាន​បានឱ្យដឹងថា​ដើម្បី​ជំរុញ​ការធ្វើ​ទំនើបកម្ម​ស្ថាប័ន​ចំណុះ​ក្រសួងបរិស្ថាន និង​ពង្រឹង​ការងារ​អធិការកិច្ច ក្រសួងបរិស្ថាន​បានរៀបចំ​កម្មវិធី​ប្រកួតប្រជែង​ជ្រើសរើស​ស្ថាប័ន​គំរូ​ក្នុង​វិស័យ​បរិស្ថាន​ប្រចាំឆ្នាំ​២០២០ ដោយ​លើកទឹកចិត្ត​ឱ្យ​អង្គភាព​ចំណុះ​ក្រសួងបរិស្ថាន​ទាំងអស់​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​ជា​ជ័យលាភី​អង្គភាព​គំរូ​ក្នុង​វិស័យ​បរិស្ថាន​តាមរយៈ​ការរៀបចំ​ពង្រឹង និង​កែសម្រួល​លក្ខណៈវិនិច្ឆ័យ​គោល​របស់ខ្លួន​រួមមាន​៖ ១.​គុណភាព ប្រសិទ្ធភាព និង​ទទួល​សេវា​រដ្ឋបាល ២.​ការងារ​ជំនាញ​របស់​អង្គភាព ៣.​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​នៅក្នុង​អង្គភាព ៥.​ការរៀបចំ និង​កែ​ល្អ​បរិស្ថាន​ក្នុង​អង្គភាព ៦. ការទំនាក់ទំនង​ល្អ​ជាមួយ​ប្រជាពលរដ្ឋ សហគមន៍ អាជ្ញាធរ និង​ដៃគូ​អភិវឌ្ឍ ៧.​គំនិត​ផ្តួចផ្តើម​ថ្មីៗ ដើម្បី​អង្គភាព​មាន​ដំណើរការ​កាន់តែ​ប្រសើរ និង​ការប្តេជ្ញាចិត្ត​ក្នុង​ការកែ​ល្អ​បន្ត​។​
​ឯកឧត្តម​បាន​មានប្រសាសន៍​ឱ្យដឹង​ដែរ​ថា ក្នុង​ឆ្នាំ​២០២០​នេះ ក្រសួងបរិស្ថាន​បានរៀបចំ​ជ្រើសរើស​អង្គភាព​គំរូ​ក្នុង​វិស័យ​បរិស្ថាន​ទៅលើ​៤ អនុវិស័យ​និង​មាន​បេក្ខភាព​ដែល​ត្រូវ​ជ្រើសរើស​ដូចតទៅ ១.​អង្គភាព​គំរូ​ក្នុង​អនុវិស័យ​នាយក​ដ្នា​ន​៖ នាយកដ្ឋាន​អភិរក្ស​តំបន់ដីសើម​ទឹកសាប នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ អគ្គាធិការដ្ឋាន នាយកដ្ឋាន​ជីវចម្រុះ នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង និង​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​(​ស្ទួន​) ២.​អង្គភាព​គំរូ​ក្នុង​អនុវិស័យ​មន្ទីរ​បរិស្ថាន​រាជធានី ខេត្ត​៖ មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប និង​មន្ទីរ​បរិស្ថាន​ខេត្តកំពត ៣.​អង្គភាព​គំរូ​ក្នុង​អនុវិស័យ​តំបន់ការពារធម្មជាតិ​៖ ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ខេត្តមណ្ឌលគិរី ឧទ្យាន​ជាតិ​កែប​ខេត្ត​កែប ឧទ្យាន​ជាតិ​វ៉ឺ​ន​សៃ​-​សៀម​ប៉ាង ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ខេត្តរតនគិរី និង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​៤.​អង្គភាព​គំរូ​ក្នុង​អនុវិស័យ​សហគមន៍​តំបន់ការពារធម្មជាតិ​៖ សហគមន៍​ត្មាត​ប៉ើយ​-​ធឿន​ក្រសាំង​ខេត្តព្រះវិហារ សហគមន៍​អូរ​ជាំ​ខេត្តបាត់ដំបង សហគមន៍​ទឹកធ្លាក់​ច្រក​ល្អៀង​ខេត្តពោធិ៍សាត់ សហគមន៍​ព្រៃធំ អន្លង់​ធំ​ខេត្តសៀមរាប និង​សហគមន៍​ពាម​ក្រសោប​ខេត្តកោះកុង រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​៖​ការប្រឡងប្រណាំង​អង្គភាព​គំរូ​នាំឱ្យ​ការងារ​ល្អ​ដែល​ជួយ​បម្រើ​ដល់​ប្រទេសជាតិ​
​ដោយ​៖​ដេប៉ូ​
​ភ្នំពេញ​៖​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ឯកឧត្តម​សាយ​សំ​អាល់​បាន​ថ្លែងថា​ការប្រឡងប្រណាំង​ស្ថាប័ន​គំរូ​ប្រចាំ​ក្រសួងបរិស្ថាន​មិន​ត្រឹមតែ​ជួយ​បង្កើន​សមត្ថភាព​ដល់​ម​ន្ត្រី​ប្រចាំ​តាម​អង្គភាព​ទេ​ប៉ុន្តែ​វា​ក៏​ជា​ផ្នែក​មួយ​សំខាន់​ដែល​ជួយ​ឱ្យ​កិច្ចការងារ​រីកចម្រើន​ដែល​បម្រើ​ដល់​ប្រទេសជាតិ​ថែមទៀត​។​
​ការ​មានប្រសាសន៍​របស់ ឯកឧត្តម សាយ សំ​អាល់ បែបនេះ​ធ្វើឡើង​ក្នុងពេលដែល​ឯកឧត្តម​អញ្ជើញ​ជា​អធិបតីភាព​ក្នុងការ​ប្រកាស​ជ័យលាភី​នៃ​អង្គភាព​គំរូ​ក្នុង​វិស័យ​បរិស្ថាន​ប្រចាំឆ្នាំ​២០២០
​នៅ​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០២០​នា​ទីស្តីការ​ក្រសួងបរិស្ថាន​។​

​មានប្រសាសន៍​ក្នុង​ពិធី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកឡើងថា ក្នុងការ​បង្កើន​សមត្ថ​ភាព​មន្ត្រី​និង​ពិសេស​ការរៀបចំ​ឱ្យមាន​ការប្រឡងប្រណាំង​តាម​អង្គភាព​បានធ្វើឱ្យ​កិច្ចការងារ​ជាច្រើន​បាន​សម្ទុះ​និង​ផ្លែផ្កា​គួរកត់សម្គាល់​។​ជាមួយគ្នា​វា​ក៏​ជា​ផ្នែក​សំខាន់​ក្នុងការ​ជំរុញ​លើ​សមត្ថភាព និង​ប្រសិទ្ធភាព​ការងារ​កាន់តែ​ល្អប្រសើរ​ឡើង​។​
​ក្នុង​ពិធី​នេះដែរ ឯកឧត្តម សាយ សំ​អាល់ បាន​ជំរុញ​ដល់​មន្ត្រី​តាម​ស្ថាប័ន​នីមួយៗ​ត្រូវខិតខំ​បំពេញការងារ​និង​បម្រើ​ដល់​កិច្ចការងារ​សង្គម ប្រជាពលរដ្ឋ​និង​ពិសេស​ជួយ​លើកស្ទួយ​ប្រទេសជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​
​បញ្ជាក់​ក្នុង​ពិធី​នេះដែរ ឯកឧត្តម ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងបរិស្ថាន​បានឱ្យដឹងថា ដើម្បី​ជំរុញ​ការធ្វើ​ទំនើបកម្ម​ស្ថាប័ន​ចំណុះ​ក្រសួងបរិស្ថាន និង​ពង្រឹង​ការងារ​អធិការកិច្ច ក្រសួងបរិស្ថាន​បានរៀបចំ​កម្មវិធី​ប្រកួតប្រជែង​ជ្រើសរើស​ស្ថាប័ន​គំរូ​ក្នុង​វិស័យ​បរិស្ថាន​ប្រចាំឆ្នាំ​២០២០ ដោយ​លើកទឹកចិត្ត​ឱ្យ​អង្គភាព​ចំណុះ​ក្រសួងបរិស្ថាន​ទាំងអស់​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​ជា​ជ័យលាភី​អង្គភាព​គំរូ​ក្នុង​វិស័យ​បរិស្ថាន​តាមរយៈ​ការរៀបចំ​ពង្រឹង និង​កែសម្រួល​លក្ខណៈវិនិច្ឆ័យ​គោល​របស់ខ្លួន​រួមមាន​៖ ១.​គុណភាព ប្រសិទ្ធភាព និង​ទទួល​សេវា​រដ្ឋបាល ២.​ការងារ​ជំនាញ​របស់​អង្គភាព ៣.​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​នៅក្នុង​អង្គភាព ៥.​ការរៀបចំ និង​កែលម្អ​បរិស្ថាន​ក្នុង​អង្គភាព ៦. ការទំនាក់ទំនង​ល្អ​ជាមួយ​ប្រជាពលរដ្ឋ សហគមន៍ អាជ្ញាធរ និង​ដៃគូ​អភិវឌ្ឍ ៧.​គំនិត​ផ្តួចផ្តើម​ថ្មីៗ ដើម្បី​អង្គភាព​មាន​ដំណើរការ​កាន់តែ​ប្រសើរ និង​ការប្តេជ្ញាចិត្ត​ក្នុងការ​កែលម្អ​បន្ត​។​
​ឯកឧត្តម​បាន​មានប្រសាសន៍​ឱ្យដឹង​ដែរ​ថា ក្នុង​ឆ្នាំ​២០២០​នេះ ក្រសួងបរិស្ថាន​បានរៀបចំ​ជ្រើសរើស​អង្គភាព​គំរូ​ក្នុង​វិស័យ​បរិស្ថាន​ទៅលើ​៤ អនុវិស័យ​និង​មាន​បេក្ខភាព​ដែល​ត្រូវ​ជ្រើសរើស​ដូចតទៅ ១.​អង្គភាព​គំរូ​ក្នុង​អនុវិស័យ​នាយក​ដ្នា​ន​៖ នាយកដ្ឋាន​អភិរក្ស​តំបន់ដីសើម​ទឹកសាប នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ អគ្គាធិការដ្ឋាន នាយកដ្ឋាន​ជីវចម្រុះ នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង និង​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​(​ស្ទួន​) ២.​អង្គភាព​គំរូ​ក្នុង​អនុវិស័យ​មន្ទីរ​បរិស្ថាន​រាជធានី ខេត្ត​៖ មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប និង​មន្ទីរ​បរិស្ថាន​ខេត្តកំពត ៣.​អង្គភាព​គំរូ​ក្នុង​អនុវិស័យ​តំបន់ការពារធម្មជាតិ​៖ ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ខេត្តមណ្ឌលគិរី ឧទ្យាន​ជាតិ​កែប​ខេត្ត​កែប ឧទ្យាន​ជាតិ​វ៉ឺ​ន​សៃ​-​សៀម​ប៉ាង ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ខេត្តរតនគិរី និង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​៤.​អង្គភាព​គំរូ​ក្នុង​អនុវិស័យ​សហគមន៍​តំបន់ការពារធម្មជាតិ​៖ សហគមន៍​ត្មាត​ប៉ើយ​-​ធឿន​ក្រសាំង​ខេត្តព្រះវិហារ សហគមន៍​អូរ​ជាំ​ខេត្តបាត់ដំបង សហគមន៍​ទឹកធ្លាក់​ច្រក​ល្អៀង​ខេត្តពោធិ៍សាត់ សហគមន៍​ព្រៃធំ អន្លង់​ធំ​ខេត្តសៀមរាប និង​សហគមន៍​ពាម​ក្រសោប​ខេត្តកោះកុង​៕ ដោយ​: គង់ សិរី​រ័ត្ន​, រូបថត​: ក្រសួងបរិស្ថាន​