សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តដំណើរទៅស្រុកម៉ាឡៃ ដើម្បីសួរសុខទុក្ខ និងចែកអំណោយ ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ —

បន្ទាប់ពីស្រុកអូរជ្រៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបន្តដំណើរទៅ​ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋរង​គ្រោះដោយ​ជំនន់​ទឹកភ្លៀងចំនួនប្រមាណ ៥ ០០០គ្រួសារទៀត នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ។

រូបថត៖ ហ៊ុន យុទ្ធគុណ