ឯកឧត្តមកត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អញ្ជើញចុះជួបសំណេះ សំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ៤០០គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ

AKP កំពង់ធំ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ —

ឯកឧត្តមកត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា អមដោយតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ៤០០គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងឃុំក្លែង និងឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
រូបថត÷ រដ្ឋសភា