សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ទទួលអង្ករចំនួន២០តោន ពីក្រុមហ៊ុន Cambodian Energy Limited និងក្រុមហ៊ុន Cambodian Energy II Co., Ltd.

AKP ព្រះសីហនុ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ ពីក្រុមហ៊ុន Cambodian Energy Limited នូវអង្ករចំនួន ១០តោន និងក្រុមហ៊ុន Cambodian Energy II Co., Ltd. អង្ករ ១០តោន ដើម្បីបម្រើដល់សកម្មភាពមនុស្សធម៌ សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅសាលាខេត្តព្រះសីហនុ។

រូបថត៖ ងូ សុមុនី