ឯកឧត្តម វ៉ាត់ ចំរើន អញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០

AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីបើក​ការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ នាព្រឹកថ្ងៃទី២៣ ខែតុលា នេះ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលការប្រកួតនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៥ ខែតុលា ដើម្បីឈាន​ឆ្ពោះ​ទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។

រូបថត៖ យឹម សុវឌ្ឍនា