លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ចូលរួមក្នុងវេទិកាអន្តរគណបក្សអន្តរជាតិ នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) តាមប្រព័ន្ធវីដេអូ

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ —

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ នៃរដ្ឋសភា និងជាអនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍សន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី(អាយកាប់-ICAPP) អញ្ជើញដឹកនាំគណៈប្រតិភូតំណាងគណបក្សប្រជាជនកម្ពុជា ចូលរួមជាភ្ញៀវឥស្សរជនជាន់ខ្ពស់ក្នុងពិធីបើកវេទិកាអន្តរគណបក្សអន្តរជាតិ (Internal Inter-Party Forum SCO+) នៃអង្គការសហប្រតិបត្តិការសៀងហៃ(SCO) តាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “ការធ្វើពាណិជ្ជកម្មសម្រាប់ប្រជាជន” នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២០។

រូបថត៖ Supplied