បទយកការណ៍៖ ជំរំចាហ៊ូជាឈ្មោះជម្រកសត្វដែលកំពុងទាក់ទាញភ្ញៀវទេសចរ ដើម្បីទៅទ​ស្ស​នា​ស​ត្វ​ព្រៃ​ ក្នុងខេត្ដមណ្ឌលគិរី

AKP មណ្ឌលគិរី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០

មណ្ឌលគិរី ជាទីមនោរ​ម្យ​ ជា​ឈ្មោះ​ខេ​ត្ត​មួ​យ​​នៅ​​ភូ​មិ​ភាគឦសាន​នៃប្រទេសកម្ពុជាមានចម្ងាយ​ជាង៥០​០គីឡូម៉ែត្រពីរាជធានីភ្នំពេញ​។ ទី​នោះ​ហើយដែល​អ្ន​​​​ក​ទេ​ស​​ចរចូលចិត្តផ្តិតយក​រូប​ទេស​ភាពធម្មជាតិដ៏ស្រស់ត្រ​កាល​នៃ​ស​មុ​ទ្រ​ឈើ​ ទឹ​ក​ជ្រោះ​ វាលស្មៅបៃ​ត​ង​​​និងគិរីបព្វតាដែល​មានព្រៃ មីរដេដាសដោយអ័ព្វផ្សែងក្រូច​ហា​ក់​​​ដូ​ច​ព​ព​ក​រ​សាត់​នៅលើ​អា​កា​ស​វេ​​ហា។ ក្រៅ​ពី​នោះ​អ្ន​ក​ទេ​សចរ​ ក៏អាចទស្ស​នាសត្វ​ព្រៃក​ម្រ​ៗ​ជា​ច្រើនប្រ​ភេទ​ដែ​ល​កំ​ពុ​ង​លា​ក់​ខ្លួនពួនក្នុងព្រៃ​ស្រោង  ជាពិសេសជំរំទោចចាហ៊ូដែលហៅជា ភាសាអង់គ្លេសថា Jahoo Gibbon Camps ជាឈ្មោះ​ជ​ម្រ​​កសត្វ​មួយ​កន្លែងដែលកំពុង​ទាក់​ទា​ញ​ភ្ញៀ​វ​ទេ​ស​ច​រ​និ​យ​ម​ទ​ស្ស​នា​​ស​ត្វ​ព្រៃ​ក្នុង​ដែន​ជម្រ​ក​ស​​​ត្វ​​ព្រៃកែវសីមា ស្ថិតនៅក្នុ​ងសហ​គ​ម​ន៍​អណ្តូងក្រឡឹង ក្នុង​ភូមិ​សា​ស្ត្រ​ឃុំសែន​មនោរម្យ ស្រុ​ក​​អូររាំង ខេត្តមណ្ឌលគិរី។ ចំពោះកំណើននៃភ្ញៀវទេសចរទៅ​ទស្សនាសត្វព្រៃ​នៅជំរំចាហ៊ូបានរួមចំណែកក្នុងការអភិរក្សព្រៃឈើ ធ្វើឱ្យពលរដ្ឋយល់ដឹងពីសារៈប្រយោជន៍​នៃការអភិរក្សព្រៃឈើ​ដែលអាច​លក់​ឥ​ណ​ទា​ន​កា​បូន ទទួលបានទាំងថវិកា សល់ទាំងព្រៃទុក​សម្រាប់កូនចៅជំនាន់ក្រោយ ជាពិសេស​គាំទ្រ​ដ​ល់​កា​រអនុវត្តគម្រោងរេដបូក​ (REDD+: Reducing Emission from Deforestation and Forest Degradation) គឺជាកម្មវិធីជាតិកាត់បន្ថយ​ការ​បំភាយ​ឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់ និងរេ​ច​រឹ​ល​ព្រៃ​​ឈើ។ គម្រោងរេដបូក​មានគោល​បំណង (១) ការពារព្រៃ​ឈើឱ្យ​បាន​គ​ង់​វ​ង្ស​ស​ម្រា​ប់​ជា​ផ​ល​ប្រ​យោ​​ជន៍ជាតិ និង(២)ចូលរួមកាត់​បន្ថយការ​ប្រែ​​ប្រួលអាកាសធាតុសកល ក្នុងអនុ​ស​ញ្ញា​ក្រ​ប​ខ័​ណ្ឌ​សហប្រជាជាតិស្តីពីការប្រែ ប្រួល​អាកាសធាតុ។

នៅអំឡុងទស្សនកិច្ចនៅក្នុងសហគមន៍អណ្តូងក្រឡឹងក្នុងដែនជម្រកសត្វព្រៃកែវសីមាដែ​​ល​ជាតំបន់ជម្រកសត្វស្វាកន្ទុយសនិងទោចថ្ពាល់លឿង ប្រតិភូក្រសួងបរិស្ថាន និងអ្ន​ក​សា​រ​ព័​ត៌​មានបានឃើញវត្តមានសត្វស្វាក​ន្ទុយសជាច្រើននៅក្នុ​ងតំបន់​ព្រៃស្រោ​ងកា​លថ្ងៃទី០៣ ដល់​ថ្ងៃ​​ទី​០៥ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេ​ខាធិ​កា​រ​ និ​ង​ជា​អ្ន​ក​នាំ​ពា​ក្យ​ក្រសួងបរិស្ថានបានបង្ហា​ញពី​មោទន​ភា​ព​ដែ​ល​ក​ម្ពុ​ជាសម្បូរដោយ​ជី​វ​ច​ម្រុះ​គ្រប់​ប្រ​ភេ​ទ​ដែ​ល​ក្នុ​ង​នោះ​ប្រ​ភេ​ទសត្វកម្រមួយចំនួនដែលបាន និងកំពុងជិតផុតពូជ និងប្រភេ​ទសត្វ​ងាយ​​រង​គ្រោះ​បំ​ផុ​ត​រ​ប​ស់​ពិ​ភពលោកត្រូវបានរកឃើញថា មានវត្តមាន នៅក្នុងតំបន់ការពា​រធ​ម្ម​ជា​តិ​រ​ប​​ស់​ប្រ​ទេ​ស​ក​ម្ពុ​ជា​។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា យោងតាមរបាយការណ៍​សិក្សា​​​ស្រាវ​ជ្រា​វ​ដោ​យ​អ​ង្គ​​កា​រសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា ស្ថិតិសត្វស្វាកន្ទុយ​ស​ដែល​មាន វត្តមា​ននៅ​ក្នុ​ង​ប្រ​ទេ​​ស​កម្ពុជាមានចំនួនប្រមាណជាង ២០ ០០០ ក្បាលហើយភាគ​ច្រើន​មា​នវត្តមា​ន​នៅ​ក្នុ​ង​ដែ​ន​ជ​​ម្រ​​កសត្វព្រៃកែវសីមា ហើយសត្វទោចថ្ពាល់លឿងមាន​ចំនួន​ប្រមាណ ១ ២០០ ក្បាល។ ឯកឧត្ដមបានថ្លែងបញ្ជាក់ថា ​«ស​ត្វ​ព្រៃ​ទាំងនេះគឺជាសម្បត្តិ​ធម្ម​ជាតិ​ដែលមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសកម្ពុជានិងមានតម្លៃ​បំ​ផុ​តសម្រាប់ការអភិរក្ស​ជីវ​ចម្រុះរបស់ពិភពលោក»។ ឯកឧត្ដមរ​ដ្ឋ​លេ​ខាធិការបាន​ជំរុញឱ្យកម្លាំងសមត្ថកិ​ច្ចពាក់ព័ន្ធ​រួម​មា​ន​ម​ន្ត្រី​ឧ​ទ្យា​នុ​រ​ក្ស អង្គការដៃគូ និងអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរ​ក្សា និ​ង​កា​រ​ពា​រ​អ​ភិ​រ​ក្ស​ស​ត្វ​ព្រៃកម្រទាំងអស់នេះឱ្យបាន ជាពិសេសទប់ស្កាត់និងបង្ក្រាប​បទល្មើស​កា​ប់​បំ​ផ្លិ​ច​បំ​ផ្លា​ញ​ព្រៃ​ឈើ និងបង្ក្រាបការទន្ទ្រានកាន់កាប់ដីព្រៃ ដោយខុសច្បាប់ដែល សកម្ម​ភា​ពទាំ​ង​នេះ​បា​ន​បំ​ផ្លិ​ច​បំ​ផ្លាញជម្រកដ៏សុខសាន្តរបស់សត្វព្រៃ និងជីវចម្រុះផ្សេងទៀត។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា «ការការពារបានព្រៃឈើ មិនត្រឹម​ការពារ​បា​ន​ប្រ​ព័​ន្ធ​អេ កូឡូស៊ីទេ តែយើងអាចលក់ឥណទានកាបូន ដើម្បីបានថវិកាមកពង្រឹងការ​ងារ​អ​ភិ​រ​ក្ស​និ​ង​អភិរក្សសហគមន៍មូលដ្ឋាន ហើយការថែរក្សាបាននូវសត្វព្រៃគ្រប់​ប្រភេ​ទ​នឹ​ង​ផ្ត​ល់​ចំ​ណូ​ល​តា​ម​រយៈទេសចរណ៍ធម្មជាតិ»។

លោកស្រី លោក ឆាយ គឹមហ៊ាក ទីប្រឹក្សាគម្រោងរេដបូកនៃអង្គការ WCS  បាន​ឱ្យ​ដឹ​ង​ថា​  ថវិ​កា​ដែ​ល​ល​ក់​កាបូនបានយកមកអនុវត្តគម្រោងរេដ​បូកនៅជម្រកសត្វព្រៃកែវសីមា​បាន​បែ​ងចែកថវិកា ទៅដល់សហគមន៍២០ភូមិនៅក្នុងតំបន់គោលដៅ​ដែ​ល​ក្នុ​ង​១ភូមិ​ៗទ​ទួ​ល​ថ​វិ​កា​១​១ ៧៧០ ដុល្លារ។ លោកស្រីបានអះអាង «ការបែងចែកផលប្រយោជន៍នេះ​ក្នុងគោលបំណង​ដើម្បីឱ្យគាត់ចូល​រួម​ក្នុ​ង​កា​​រការពារព្រៃឈើនិងកសាងជីវភាពរបស់ពួកគាត់ ពីព្រោះយើង​គិត​ថា ពួកគា​ត់​រ​ស់​នៅ​ក្នុ​ង​តំ​ប​ន់ហ្នឹងផ្ទាល់​គាត់មានការប្រើប្រាស់ធនធានធម្មជាតិ​នៅតំប​ន់​ហ្នឹង​​ហើ​យ​គា​ត់​ក៏​ជាអ្ន​ក​កា​រ​ពា​រ​ដែ​រ​»។

លោកស្រីបានបន្តថា ​ជាក់ស្តែងនៅភូមិពូចារ ពួកគាត់បានទទួលផ​ល​ប្រ​យោ​ជ​ន៍​ ​គា​ត់​​មា​​ន​​ការអភិ​វ​ឌ្ឍ​​​​ជីវភាពរបស់គាត់ តាមរយៈសិប្បកម្មកែ​ច្នៃឫស្សី​ហើយថវិ​កាបានពីការ​ល​ក់​កា​បូ​ន​មួ​យ​​ចំ​នួន​ទៀ​ត​អង្គការWCS ​បែងចែ​ក​ទៅ​លើ​​ការចុះល្បាត​តាមសហគមន៍​។​លោ​ក​ស្រី​ស​​ង្ក​​ត់ធ្ង​ន់​ថា​«​គាត់ឃើញពីសារៈប្រយោជន៍នៃការការពារព្រៃឈើផង សារៈប្រ​យោជ​ន៍​នៃ​កា​រ​ទ​ទួ​ល​​បា​នថវិកានៃគម្រោងរេដបូកផង គាត់លែង​សូវចូលទៅ​កាប់​ព្រៃ​ឈើ​ដើ​ម្បី​យ​ក​ទៅ​ល​ក់​ទៀ​​តហើ​យ តែគាត់ងាកមកចូលរួមនិងប្រើប្រាស់អនុផលព្រៃឈើដែលមាននិរន្តរភាពវិញ»។

លោក ម្លូញ ឌួង ជាជនជាតិព្នង​ជាអ្នកផ្ស៊ាំសត្វទោចដើម្បីឱ្យអ្នកទេ​សច​រ​ទ​ស្ស​នា​ក្នុ​ង​ព្រៃ​នៅជំរំចាហ៊ូនៅសហគមន៍អណ្តូងក្រឡឹងបាននិយាយថា លោកពេញចិត្តក្នុងការ​ចូ​ល​រួ​ម​កា​រ​​ពា​របរិ​ស្ថាន ការពារព្រៃព្រឹក្សានិង​សត្វព្រៃ។ លោកបានយល់យ៉ាងច្បាស់ថា ការ​ចូល​រួ​ម​កា​រ​ពា​​រសម្បត្តិធ​ម្មជាតិទាំងនេះអាចទាក់ទាញអ្នកទេសចរឱ្យ​ទៅលេង​ក្នុង​ស​ហគ​ម​ន៍​រ​ប​ស់​លោ​ក​ច្រើ​​ននិងទទួលបានចំណូលសម្រាប់អភិវឌ្ឍន៍សហគម​ន៍ ដូច​ជាយក​ទៅសា​ង​ស​ង់​សា​លា​រៀ​ន​ អ​ណ្តូងទឹកនិងផ្លូវថ្នល់ក្នុងសហគមន៍ជាដើម។

សូមរម្លឹកថា ជំរំទោចចាហ៊ូ​គឺជាផ្នែកមួយនៃគម្រោងរេដបូកនៅ​ដែនជម្រ​កស​ត្វ​ព្រៃ​កែ​វ​សី​​​មាហើយ​អត្ថប្រយោជន៍នៃគម្រោងរេដបូកនៅដែនជម្រ​កសត្វព្រៃកែ​វសីមាបាន​ផ្តល់​ផ​ល​ប្រ​យោ​ជន៍ទៅដល់ ភូមិចំនួន ២០ ដែលក្នុងមួយភូមិៗបានទទួលថវិកាចន្លោះពីជាង ១០០០០ ដុ​ល្លា​​​រក្នុងមួយឆ្នាំ។ គម្រោងរេដបូកបានផ្តល់ផលប្រយោជន៍ កាត់បន្ថយការបាត់បង់ព្រៃឈើ កា​ត់​​បន្ថយការបាត់បង់​ជីវចម្រុះ អភិវឌ្ឍជីវភាពរបស់សហគមន៍​មូលដ្ឋានតាម​រយៈកា​រ​ប្រើ​ប្រា​ស់​ថ​វិកាបែងចែកផលប្រយោជន៍គម្រោងរេដបូកស​ម្រាប់បំពេញ​បន្ថែម​ទៅ​ក្នុ​ង​ថ​វិ​កា​នៃ​ផែ​ន​កា​រ​វិ​និ​យោគឃុំ។គម្រោងរេដបូកនេះត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ៕

ដោយ៖ គង់ សិរីរ័ត្ន  រូបថត៖ អ៊ុន រិទ្ធី