ឯកឧត្តម វង្សី វិស្សុត ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំតុមូលប្រចាំឆ្នាំរវាងមូនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ —

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំតុមូលប្រចាំឆ្នាំរវាងមូនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើលទ្ធផលនៃការសិក្សារបស់ IMF ស្តីពី ក្របខណ្ឌសមាហរណកម្មគោលនយោបាយ (Integrated Policy Framework) នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។
រូបថត៖ សួស សាវី