ឯកឧត្ដម ឃួង ស្រេង ណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ បង្កើន ការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានម៉ឺងម៉ាត់នៅថ្ងៃទី២៣ ខែតុលា

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យគណៈបញ្ជាការ ឯកភាពខណ្ឌទំាង១៤បង្កើន ការការពារសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានម៉ឺងម៉ាត់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ដើម្បីធានាបានសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់សង្គម។ ឯកឧត្ដមណែនាំបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យកម្លំាងចម្រុះ និងអាជ្ញាធរមូលដ្ឋានខណ្ឌទំាង១៤ ដាក់កម្លំាងល្បាតប្រចាំការនៅទីតំាងសំខាន់ៗ ដើម្បីទប់ ស្កាត់ការប្រមូលផ្តុំខុសច្បាប់គ្រប់រូបភាព ក្នុងគោលដៅថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ ការបង្កើនកិច្ចគាំពារសង្គមនេះបានធ្វើឡើង ដោយសារតែក្រុមឧទ្ទាម ក្រៅច្បាប់និងអង្គ ការសង្គមស៊ីវិលមួយចំនួនបានត្រៀមផែនការប្រមូលផ្តុំកម្លំាង ដោយខុស ច្បាប់នៅថ្ងៃទី២៣ ខែតុលា ដែលជាខួប២៩ឆ្នាំនេះកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងបារីស ដើម្បីប្រឆំាងតវ៉ានៅគោលដៅមួយ ចំនួនក្នុងរាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ផែនការប្រមូលផ្តុំរបស់ក្រុមអមិត្តនេះ គឺជាសកម្ម ភាពផ្ទុយនឹងច្បាប់ ដែលកម្លំាងសមត្ថកិច្ចមិនអាចមើលស្រាលបានឡើយ ពោលគឺត្រូវតែទប់ ស្កាត់ឱ្យខាងតែបាន ដើម្បីធានាសុវត្ថិភាពសង្គម នឹងមិនឱ្យក្រុមណាមួយមកបំផ្លាញ សេចក្តីសុខរបស់ប្រជាពលរដ្ឋឡើយ។

ឯកឧត្ដមបញ្ជាក់ទៀតថា កាលពីថ្ងៃទី២១ ខែតុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានព្រមានឱ្យប្រយ័ត្នខ្លួន ចំពោះអ្នកដែលចង់មកធ្វើបាតុកម្មនៅមុខ ស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ខណៈការប្រមូលផ្តុំធ្វើបាតុ កម្មនេះជាសកម្មភាពខុសច្បាប់៕ដោយ សួស សំរិត