ឯកឧត្តម ឈាង វុន នាំយកអំណោយ ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀងចំនួន ២៨២គ្រួសារ នៅស្រុកបវេល និងស្រុកកំរៀង

AKP បាត់ដំបង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០–

នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ឈាង វុន តំណាងរាស្ត្រមណ្ឌល ខេត្តបាត់ដំបង និងជាប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា រួមដំណើរដោយ លោក សឿ ប៊ុនរិទ្ធិ អភិបាលរង ខេត្តបាត់ដំបង លោកជំទាវ ញឹក សុគន្ធ សមាជិកក្រុមប្រឹក្សាខេត្ត លោក នូ ប៊ុនយ៉ាង អភិបាលនៃគណៈអភិបាលស្រុកបវេល លោក សុខ គឹមខុន អភិបាលនៃគណៈ អភិបាលស្រុកកំរៀង ព្រមទាំងយុវជន ស.ស.យ.ក ខេត្ត និងអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ទៅចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងចំនួន ១៦២គ្រួសារ នៅភូមិទំនប់ត្រកួន ឃុំឃ្លាំងមាស ស្រុកបវេល និងនៅក្នុងឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបងចំនួន ១២០គ្រួសារ។

នាឱកាសនោះ ឯកឧត្តម ឈាង វុន បានពាំនាំនូវការផ្ដាំផ្ញើរការសាកសួរសុខទុក្ខ និងចែករំលែកទុក្ខលំបាក ដែលប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ដោយគ្រោះជំនន់ ទឹកភ្លៀងពីសំណាក់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទីហេង សំរិន, សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែង តែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ឯកឧត្តម ឈាង វុន ក៏បានសម្តែងការសោកសា្តយជា មួយបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះនូវទឹកជំនន់នេះ ដែលធ្វើឱ្យប៉ះពាល់ដល់ផល ដំណាំរួមផ្សំ និងរបរផ្សេងៗទៀត។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានលើកពីជំហរ របស់រាជរដ្ឋាភិបាល ពិសេសអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ តែងតែយកចិត្តទុកជាមួយប្រជាពលរដ្ឋ ដោយបានជួយបងប្អូនមក កាន់ទីទួលសុវត្ថិភាព។

ឯកឧត្តមបន្តថា ថ្ងៃនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញ ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ ដែលនេះ សរបញ្ជាក់ឱ្យឃើញទីណាមានបងប្អូនជួបទុក្ខលំបាក តែងមាន សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋរង គ្រោះទាំងអស់ ដោយមិនទុកឱ្យនរណាម្នាក់ ដាច់បាយ និងប៉ះពាល់ដល់អាយុជីវិតឡើយ។

ឯកឧត្តមបានលើកទ្បើងថា អំណោយទាំងអស់នេះ ជាការចូលរួមចំណែករំលែក ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ពីសំណាក់ សម្តេចប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងទទួលបានពីសប្បុរសជនផ្សេងទៀត ហើយអំណោយទាំង នេះអាចជួយផ្គត់ផ្គង់ជីវភាពបងប្អូនប្រជាពលរដ្ឋ បានមួយរយៈពេលខ្លីតែប៉ុណ្ណោះ តែក៏អាច សម្រាលទុក្ខ លំបាកបងប្អូនបានមួយគ្រាដែរ។

ឯកឧត្តម ឈាង វុន មានប្រសាសន៍បន្តថា គ្រោះធម្មជាតិ មិនមែនកើតមានតែក្នុងប្រទេសយើងនោះទេ ពោលគឺប្រទេសជាច្រើនលើពិភពលោក ក៏កំពុងជួបប្រទះនូវគ្រោះទឹកជំនន់ផងដែរ។ ឯកឧត្តមបានសំណូមពរទៅ ដល់បងប្អូនប្រជាពលរដ្ឋ សូមឱ្យចូលរួមជាមួយនឹងអាជ្ញាធរដែនដី រួមគ្នាជម្នះរាល់ ការលំបាកនេះ ព្រោះថាប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គឺតែងតែដោះស្រាយបញ្ហា ចំពោះមុខ បងប្អូនជានិច្ចនៅគ្រប់ពេល និងគ្រប់កាលៈទេសៈ។ ជាមួយគ្នានេះដែរ ឯកឧត្តម បានអំពាវនាវដល់បងប្អូនដែលរងគ្រោះទឹកជំនន់ទឹកភ្លៀងត្រូវប្រុងប្រយ័ត្នឱ្យ បានខ្ពស់បំ ផុតទៅលើសុខភាព ការរស់នៅ ហូបចុកត្រូវមានអនាម័យ ពិសេសគឺកុមារតូចៗ មិនត្រូវបណ្តោយឱ្យពួកគាត់លេងទឹក នៅតំបន់គ្រោះថ្នាក់ទឹកហូរខ្លាំងឬជ្រៅនោះទេ។

សូមបញ្ជាក់ថា អំណោយមួយចំនួនដែលបានយកទៅចែកជូនដល់បងប្អូន ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ២៨២គ្រួសារ ដោយមួយ គ្រួសារៗទទួលបានអង្ករ២៥គីទ្បូក្រាម មី១កេស ត្រីខ១យួរ ទឹកសុទ្ធ១យួរ ទឹកត្រី៣ដប និងទឹកស៊ីអ៊ីវ៣ដប៕ដោយ ប៉ាល់ សុង