អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី « កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល »

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០–

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាព រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី « កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល » ដោយមាន​សមាសភាពមន្រ្តីជំនាញក្រសួងផែនការ អញ្ជើញធ្វើជាវាគ្មិនរួមមាន៖ ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុកអគ្គនាយកផែនការ លោកជំទាវ អ៊ន ដាវីន អគ្គនាយករងផែនការ ឯកឧត្តម ណុប កនណាវុឌ្ឍ អគ្គនាយរងផែនការ និងជាសមាជិកអ្នកនាំពាក្យក្រសួងផែនការ និងលោក សាន វណ្ណារិទ្ធ ប្រធាននាយកដ្ឋាន​ផែនការវិនិយោគ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

រូបថត៖ ឡាញ់ វិសាល