ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យអគ្គនាយកផលិតកម្មមហាហង្ស ដឹកនាំបវរកញ្ញា MISS GRAND CAMBODIA 2020 ចូលជួបសម្តែងការគួរសម និងគោរពថ្លែងអំណរគុណ

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក អ៊ិន សុភិន អគ្គនាយកផលិតកម្ម​មហាហង្ស ដឹកនាំបវរកញ្ញា MISS GRAND CAMBODIA 2020 ចូលជួបសម្តែងការគួរសម និងគោរពថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ដែលជានិច្ចកាលតែងតែគាំទ្រ ផ្តល់ការលើកទឹកចិត្តដល់ក្រុមការងារ ដើម្បីឱ្យដំណើរការរៀបចំការប្រកួតជ្រើសរើស​កញ្ញាឯក​កម្ពុជា​ដំណើរការទៅយ៉ាងល្អ ហើយកញ្ញាឯក ១រូប ត្រូវបានជាប់ចំណាត់ថ្នាក់លេខ១ សម្រាប់​ទៅចូលរួម​ប្រកួតប្រជែងបវរកញ្ញាអន្តរជាតិ MISS GRAND International នាឆ្នាំ២០២១ ខាងមុខនេះ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។

រូបថត៖ ខឹម សុវណ្ណារ៉ា